សម្តេចក្រឡាហោម ស ខេង ផ្ញើសារជូនពរ សម្តេចតេជោ នាយករដ្ឋមន្រ្តី
April 10, 2019    អ្នកទស្សនា :

    នៅព្រឹកថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ សម្តេ​ចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើជូនពរ សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា និងសម្តេច​កិត្តិព្រឹទ្ធ​​​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  ក្នុងឱកាស​បុណ្យចូល​ឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ខាងមុខនេះ​​ សូមទេវតាឆ្នាំថ្មី ព្រះនាម ទុង្សាទេវី សូមជួយប្រោះ​ព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យ​មង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀនឃ្លាត​ឡើយ៕គឹមអាន

ដោយ៖ នាយកដា្ឋនព័ត៌មានវិទ្យា                                            

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ