ក្រសួងមហាផ្ទៃ ជំរុញអោយអង្គការសង្គមស៊ីវិលលើកយកបញ្ហាប្រឈមដែលជួបប្រទះ មកដោះស្រាយរួមគ្នា ដើម្បីផលប្រយោជន៍ទាំងអស់គ្នា
May 08, 2019    អ្នកទស្សនា :

     ក្រសួងមហាផ្ទៃ បានជំរុញដល់អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលលើកយកបញ្ហា​ប្រឈមដែល​កំពុងជួបប្រទះ ក៏ដូចជាក្តីកង្វល់នានា យកមកដោះស្រាយរួមគ្នា ដើម្បីឲ្យរាជរដ្ឋាភិបាល និងសង្គមស៊ីវិល​កាន់តែយល់ច្បាស់គ្នា និងទទួលបានផលប្រយោជន៍រួមគ្នាផងដែរ។ ក្នុងជំនួបរវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាមួយលោកស្រី Rhona Smith អ្នករាយការណ៍​ពិសេស​របស់ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀល​ថ្ងៃពុធ ០៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។

          ឯកឧត្តម ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដើម្បីជំរុញដល់ការលើកកម្ពស់ទំនាក់ទំនង និងភាពជាដៃគូររវាងអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល ជាមួយរាជរដ្ឋាភិបាល យើងបានដាក់ចេញនូវយន្ត​ការវេ​ទិកា​​ជួបគ្នាចំនួន ២ ដងក្នុងមួយឆ្នាំ រវាងរាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល ដែលនេះ​គឺជាបើកឱ្យមានការចូលរួមផ្ដល់មតិយោបល់ បញ្ហាប្រឈមនានា យកមកដោះស្រាយ ដើម្បីជាប្រយោជន៍​ទាំងអស់គ្នាក្នុងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធិភាព ដែលវេទិការនេះគឺធ្វើឡើងក្នុងខែមករា និងខែ​កក្កដា៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ