ឯកឧត្តម ង៉ាន់ ចំរើន អញ្ជើញជាធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៤ របស់ក្រុមបេសកកម្មធនាគារពិភពលោក
June 11, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានអញ្ជើញជាធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៤ (Wrap Up Meeting) របស់ក្រុមបេសកកម្មធនាគារពិភពលោក នៅសាលប្រជុំ អគារ "S" ទីស្តីការក្រសួងមហាផ្ទៃ។ មានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមការងារធនាគារពិភពលោក ក្រុមការងារគម្រោង LASED II នៃលេខាធិការដ្ឋាន គ.ជ.អ.ប ក្រុមការងារគម្រោង LASED II នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ក្រុមការងារគម្រោង LASED II នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រសួង បន្ទីរ អង្គភាពពាក់ព័ន្ធនានាជាច្រើនទៀត។

      ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម ង៉ាន់ ចំរើន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគម្រោង Lased II នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផ្សេងទៀត ដែលបានសហការរួមគ្នាអនុវត្តការងារសំដៅលើកស្ទួយជីវភាពប្រជាពលរដ្ឋក្រីក្រ និងខ្វះខាតដី រហូតទទួលបានលទ្ធផលផ្លែផ្កាដូចសព្វថ្ងៃនេះ ជាពិសេសធនាគារពិភពលោកដែលតែងតែគាំទ្រ និងផ្តល់នូវកិច្ចសហការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរឡើងស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។

      សូមបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍សង្ខេបអំពីលទ្ធផលនៃការអនុវត្តគម្រោងរបស់ក្រុមការងារ Lased II ឃើញថាសមិទ្ធផលនានាជាច្រើន បាននិងកំពុងផ្តល់ជូនដល់សម្បទានិក ជាពិសេសការគាំទ្រលើផ្នែកហេដ្ឋារចនាសម្ព័ន្ធសហមន៍ដែលរួមមាន ផ្លូវថ្នល់ សាលារៀន អគារសហគមន៍ បុស្តិ៍សុខភាព ផ្ទះសម្រាប់គ្រូបន្រៀន និងគិលានដ្ឋាន អណ្តូងទឹក។ល។ លើសពីនេះទៀត ក្រុមការងារក៏បានរៀបចំដីកសិកម្ម ភ្ជួរដី ផ្តល់ពូជដំណាំ និងការរៀបចំប្រព័ន្ធស្រោចស្រពខ្នាតតូចសម្រាប់បង្កើនផលិតភាពកសិកម្ម ដើម្បីប្រែក្លាយគ្រួសារដែលគ្មានដី និងខ្វះខាតដីទាំងនោះទៅជាគ្រួសារដែលមានដីលំនៅដ្ឋាន និងមានដីសម្រាប់ផលិតកសិកម្មប្រកបដោយភាពបៃតង និងប្រែក្លាយពីគ្រួសារក្រីក្រ ទៅជាគ្រួសារមានជីវភាពធូរធារដោយសុភមង្គល និងក្តីសង្ឃឹមទៅអនាគត់៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ