សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ការបង្កើតឲ្យមានការបោះឆ្នោតក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ គឺជាយន្តការរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យឲ្យកាន់តែមានភាពរឹងមាំ
June 17, 2019    អ្នកទស្សនា :

     សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ការបង្កើត​ឲ្យមាន​ការ​បោះ​ឆ្នោតក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ គឺមានអត្ថន័យយ៉ាងជ្រាលជ្រៅមកលើប្រព័ន្ធនយោបាយ និងរដ្ឋ​បាល​នៅ​កម្ពុជា ហើយ​ក៏ជាយន្តការរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងពង្រីកលទ្ធិប្រជា​ធិបតេយ្យ​ឲ្យកាន់តែរឹងមាំ​រហូត​ដល់មូលដ្ឋានផងដែរ។ សម្តេចក្រឡាហោម បានលើកឡើងដូចនេះនៅព្រឹកថ្ងៃ ចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯក​ស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០១៩ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតី​ឋខ្ពង់ខ្ពស់ក្នុង​ពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សា​ខេត្តបាត់ដំបង អាណត្តិទី៣ ឆ្នាំ២០១៩។ សម្តេចក្រឡាហោម​បាន​បន្តថា ការបោះឆ្នោតនេះពិតជាមានសារសំខាន់ណាស់ ពីព្រោះថាការបោះឆ្នោតនេះគឺក្នុងបំណង​ចង់ពង្រឹង​ពង្រីកលទ្ធិប្រជាធិបតេយ្យឲ្យមានការរីកចំរើន និងអភិវឌ្ឍន៍កាន់តែឆាប់រហ័ស។ សម្តេចក្រឡាហោម​បាន​បន្ថែមថា ដោយសារប្រវត្តិសាស្រ្ត ការបែកបាក់ ជម្លោះផ្ទៃក្នុងរបស់យើងមានបញ្ហា ហើយជាពិសេសគឺភាពក្រីក្រ​របស់ប្រជាពលរដ្ឋ ដូច្នេះហើយ​ទើបកម្ពុជា​បានយកគោលការណ៍នេះមកអនុវត្តបន្ថែមលើការបោះ​ឆ្នោត​តំ​ណាងរាស្រ្ត។ សម្តេចបានគូសបញ្ជាក់បន្តទៀតថា ចាប់តាំងពីឆ្នាំ១៩៩៣មកកម្ពុជាបានបោះឆ្នោតចំនួន១៥​លើករួចមកហើយ ហើយរាល់ព្រឹតិ្តការណ៍បោះឆ្នោតទាំងអស់តែងទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដែល ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ហើយរៀបចំឡើងដោយទៀងទាត់ សេរី និងបើកចំហត្រឹមត្រូវយុត្តិធម៌រួមទាំងការបោះឆ្នោតជាតិ និងថ្នាក់ក្រោមជាតិស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោតផងដែរ៕ គឹមអាន

            ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ