logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តតាកែវ អំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ មកចូលរួមកម្សាន្តសប្បាយក្នុងកម្មវិធី «សង្ក្រាន្តតាកែវ» ឱ្យបានច្រើនកុះករ
61
14-April-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

តាកែវ ៖ ក្នុងបរិយាកាសដ៏សប្បាយរីករាយនៃទិវាបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រៀបចំពិធីអុជទៀនធូបបូជាគ្រឿងសក្ការៈ ដើម្បីទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ព្រះនាម មនោរាទេវី ដែលនឹងចុះមកគ្រប់គ្រងជតារាសីក្នុងឆ្នាំថ្មីនេះ។


ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅបរិវេណសួនច្បារមាត់បឹងតាកែវ ដែលជាបេះដូងនៃក្រុងដូនកែវ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានឧទ្ទិសបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី សូមមេត្តាជួយបីបាច់ថែរក្សា និងប្រោះព្រំសព្វសាធុការពរជ័យ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ និងទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខសុភមង្គល និងមានសុខភាពល្អបរិបូរណ៍។ជាពិសេសវីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែន សូមឱ្យមានកម្លាំងខ្លាំងក្លា និងជោគជ័យគ្រប់ភារកិច្ច។


ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខេត្តតាកែវ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ មកចូលរួមកម្សាន្តសប្បាយក្នុងកម្មវិធី «សង្ក្រាន្តតាកែវ» ឱ្យបានច្រើនកុះករ និងសូមប្រកបដោយស្មារតីយោគយល់អធ្យាស្រ័យខ្ពស់ក្នុងការធ្វើដំណើរ៕


ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ