logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញប្រារព្ធពិធីបុណ្យវិសាខបូជាដើម្បីរំលឹកគុណព្រះសម្មាសម្ពុទ្ធ
246
11-May-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តព្រៃវែង៖ នៅថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងព្រះសង្ឃ រួមជាមួយនឹងប្រជាពុទ្ធបរិស័ទ ក្មេង ចាស់ប្រុស ស្រី បានរៀបចំពិធីបុណ្យវិសាខបូជាដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូ។ 


ព្រះសរណនុរក្ខ័ធម្មធរ ចាន់ សុធា ព្រះគ្រូចៅអធិការវត្ត សំ សមី ក្រុងព្រៃវែង បានមានថេរៈដីការថា ពិធីបុណ្យវិសាខបូជានេះ ប្រារព្ធឡើង រំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធ ដោយហេតុ ៣ ប្រការ

១- ទ្រង់ប្រសូត្រចាកព្រះឧទរព្រះមាតា។

ព្រះអង្គទ្រង់ប្រសូតិ នៅថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច វេលាជិតថ្ងៃត្រង់ នៅឧទ្យានលុម្ពិនី ព្រៃសាលព្រឹក្ស ចន្លោះនគរទាំងពីរ គឺកបិលពស្តុ និងទេវទហៈ។ 


២- ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ។ ព្រះអង្គទ្រង់ត្រាស់ដឹង នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា វេលាជិតភ្លឺ ក្នុងព្រះជន្ម ៣៥ វស្សា។ 


៣- ទ្រង់រំលត់ខ័ន្ធចូលកាន់ព្រះនិព្វាន។ ព្រះអង្គទ្រង់បរិនិព្វាន ក្នុងថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ វេលាជិតបច្ចូសសម័យ ជិតភ្លឺ មុនពុទ្ធសករាជ ១ថ្ងៃ ក្នុងព្រះជន្ម ៨០ ព្រះវស្សាគត់ ចន្លោះសាលព្រឹក្សទាំងគូ ក្នុងក្រុងកុសិនារា។ 


ព្រះសរណនុរក្ខ័ធម្មធរ ចាន់ សុធា មានថេរៈដីការបន្តថា ព្រះបរមសាស្រ្តាចារ្យ របស់យើងទ្រង់ប្រសូត ត្រាស់ដឹង និងទ្រង់បរិនិព្វាន សុទ្ធតែក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ ទាំងអស់ ប្លែកគ្នាតែទីកន្លែង ថ្ងៃ និងឆ្នាំប៉ុណ្ណោះ។ 


ព្រះអង្គបន្ថែមថា បុណ្យវិសាខបូជា ជាបុណ្យមួយដ៏ធំក្នុង ព្រះពុទ្ធសាសនា ដោយប្រជាពុទ្ធ បរិស័ទ្ធ បាននាំគ្នាយកចង្ហាន់ប្រគេនព្រះសង្ឃបូជាទានធូប ផ្កាភ្ញី សម្រាប់ជាការនឹក រលឹកដឹងគុណដ៏ធំធេង នៃព្រះសម្មាសម្ពុទ្ធ បរមគ្រូ និងបាននូវចំណែកបុណ្យកុសលផលបុណ្យដែលខ្លួនបានធ្វើនៅក្នុងថ្ងៃវិសាខបូជានេះផង ដើម្បីរលាស់ខ្លួនឱ្យរួចចាកទុក្ខទោសទាំងពួងនោះផងដែរ។ 


នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អភិបាលខេត្តក៏បាន និមន្តព្រះសង្ឃគោចរបិណ្ឌបាតចំនួន ៤៩០​ អង្គ​ គង់តាមបណ្តាវត្តទាំង១០ក្នុងក្រុងព្រៃវែង។ ដើម្បីបំពេញកុសលផលបុណ្យ និងឧទ្ទិសកុសលផលបុណ្យដល់ញាតិកាទាំងប្រាំពីរសណ្តានដែលបាក់បែកចែកឋានទៅកាន់លោកខាងមុខនោះឱ្យរួចចាកទុក្ខទោសទាំងពួងនោះផងដែរ៕


ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ