logo
Header Logo
ព័ត៌មានលម្អិត
thumbnail
សាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ ‎រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានរយៈពេល១ឆ្នាំ ២០២៥ និងទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ ២០២៦
24
18-February-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

កំពង់ស្ពឺ៖ ថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៦ សាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានរយៈ ១ឆ្នាំ ២០២៥ និងទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន អនុប្រធានអចិន្ត្រៃយ៍ លោក លោកស្រី ជាហេរញ្ញឹកលេខាធិការ សមាជិក សមាជិកា គណៈកម្មាធិការសាខា-អនុសាខា នាយិកា នាយករង និង មន្ត្រីក្រុមប្រតិបត្តិសាខា សរុបចំនួន ៣៥នាក់ ដែលប្រារព្ធធ្វើនៅសាលប្រជុំ យឹម សុខុមសាលាខេត្ត។‎  ‎


ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំរួមទាំងមន្ត្រីក្រុមប្រតិបត្តិសាខា ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ធ្វើជាសេនាធិការអោយគណៈ កម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើឱ្យវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា រយៈពេលពេញ១ឆ្នាំ រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព ពិសេស ការលើកកំពស់សកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃថ្នាក់សាខា -ការថែទាំសុខភាពសហគមន៍ -ការអប់រំផ្សព្វផ្សាយ ស្តីពី ការចូលរួមលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន -ការបណ្តុះបណ្តាលជាមូលដ្ឋានដល់យុវជន អ្នកស្ម័គ្រចិត្ត កក្រក -ការកសាងភាពធន់សហគមន៍ -ការអភិវឌ្ឍន៍ស្ថាប័ន -ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះពិសេសគោលនយោបាយជួយឧបត្ថម្ភដោះស្រាយសម្រាលជីវភាព ដល់ ជនភៀសសឹក ពលករ និងគ្រួសារវីរ:កងទ័ពជួរមុខ បានទាន់ពេលវេលា ស្របតាមទិសស្លោក" ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពជា " ។‎‎


ឯកឧត្តមបណ្ឌិត ក៏បានក្រើនរំលឹក និងជំរុញដល់គណ:កម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិ អំពីការងារមួយចំនួន សម្រាប់អនុវត្តបន្តពិសេសត្រូវយកចិត្តទុកដាក់ ធ្វើឱ្យការផ្តល់សេវាកម្មមនុស្សធម៌កាន់តែប្រសើរជាងមុនជួយជនងាយរងគ្រោះនិងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ បានច្រើនជាមុន និងប្រសិទ្ធភាពខ្ពស់ រួមជាមួយការកសាងកម្លាំងនៅមូលដ្ឋានឱ្យកាន់តែរឹងមាំ ដើម្បីចូលរួមកសាងភាពធន់នឹងភាពរីកចម្រើននៅសហគមន៍ តាមវិធានអនាម័យស្អាត ៣យ៉ាង- បន្តសហការចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមជាមួយ ជំរុញការបណ្ដុះបណ្ដាលជាមូលដ្ឋាន ជូនយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាប្រតិបត្តិករ និងជាកម្លាំងចលករ មិនអាចខ្វះបាន ក្នុងការអនុវត្តវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា ពិសេសការគិតគូរពីការកសាងភាពធន់សហគមន៍ នៅគោលដៅភូមិ ឃុំមួយឬពីរ ដើម្បីសាកល្បងអនុវត្តសកម្មភាពផ្ដោតចម្រុះវិស័យអាទិភាពក្នុងយុទ្ធសាស្ត្រ ដែលជាការកសាងសមត្ថភាពសហគមន៍ ធានានិរន្តរភាពតាមរយៈវត្តមាន មន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជន ចុះធ្វើសកម្មភាពដូចភ្លៀងរលឹមក្នុងការសង្គ្រោះបឋម ការត្រៀមបង្ការនិងឆ្លើយតបគ្រោះមហន្តរាយ ការអប់រំថែទាំសុខភាពសហគមន៍ ការផ្សព្វផ្សាយគោលការណ៍គ្រឹះ ការការពារបដិរូប យុទ្ធនាការអនាម័យបរិស្ថានស្អាត ចូលរួមទប់ស្កាត់គ្រឿងញៀន នៅតាមមូលដ្ឋាន និងគ្រឹះស្ថានសិក្សារបស់ខ្លួនផងដែរ។


ប្រភព៖រដ្ឋបាលខេត្តកំពង់ស្ពឺ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ