logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តស្វាយរៀង
520
08-January-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ស្វាយរៀង ៖ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តស្វាយរៀង និងមានការចូលរួមជាធិបតីភាពដោយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តនៃគណៈអភិបាលខេត្តស្វាយរៀង ក្នុងនោះក៏មានការអញ្ជើញចូលរួមដោយ អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានពន្ធនាគារ មន្រ្តីពន្ធនាគារខេត្តស្វាយរៀង ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ។


ថ្លែងក្នុងពិធីនេះ ឯកឧត្តម អគ្គនាយក បានធ្វើការផ្តាំផ្ញើរដល់មន្រ្តីក្រោមឱវាទទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការងាររបស់ខ្លួនម្នាក់ៗ និងបានដាក់ចេញជាគន្លឹះក្នុងការដឹកនាំដូចខាងក្រោម៖

- បំពេញការងារ ត្រូវគោរពតាមឋានានុក្រម មុខងារ តួនាទី ភារកិច្ច ដែលថ្នាក់លើ និងអង្គភាពប្រគល់ជូន។ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍វិជ្ជាជីវៈ គុណភាព ប្រសិទ្ធផល ភាពស្មោះត្រង់ ក្រមសីលធម៌ និងបទវិន័យមន្ត្រីពន្ធនាគារ។

- ពង្រឹងការគោរពអនុវត្តន៍ច្បាប់ នីតិវិធី បទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងលិខិតបទដ្ឋាន ពាក់ព័ន្ធនានាដែលជាត្រីវិស័យក្នុងការងារដឹកនាំគ្រប់គ្រង និងផ្នែកជំនាញនីមួយៗ។

- ត្រូវបន្តកិច្ចសហការល្អ និងស្នើសុំកិច្ចគាំទ្រពី ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ពីកងកម្លាំង ប្រដាប់អាវុធទាំងបីក្នុងកិច្ចអន្តរាគមន៍ធានាសន្តិសុខសុវត្ថិភាព កិច្ចគាំទ្រពីមន្ទីរ-អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត និងអង្គការដៃគូនានា ដើម្បីជួយដល់ការងារពន្ធនាគារ។

-ការទទួលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំមុនគេ គឺប្រធានអង្គភាព និងមន្ត្រីអនុវត្ត ផ្ទាល់ ដូច្នេះខ្ញុំយកឱកាសនេះ ក្រើនរំលឹកបន្ថែម សូមឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និង យកចំណុចខ្វះខាត ឬបញ្ហាដែលបានកើតឡើងកន្លងមកទុកជាបទពិសោធន៍ ដើម្បីកែលម្អ ការដឹកនាំ ឬការបំពេញភារកិច្ចក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានការប្រែប្រួលជាវិជ្ជមាន។

- បន្តគាំទ្រជាមួយនឹងស្មារតីម្ចាស់ការទទួលសុខត្រូវ និងរក្សាឱ្យបានសាមគ្គីភាព ផ្ទៃក្នុងល្អជុំវិញប្រធានថ្មី លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ គង់ សំអាត ដើម្បីបន្តការងារ ដឹកនាំគ្រប់គ្រង និងធានានិរន្តរ៍ភាពការងារឱ្យបានល្អប្រសើរ។

សូមបញ្ជាក់ផងដែលថា លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ គង់ សំអាត ត្រូវបានចូលកាន់មុខតំណែងជាប្រធានពន្ធនាគារថ្មី នៃខេត្តស្វាយរៀង ជំនួសលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ សួស សាខូ ដែលនឹងត្រូវចូលនិវត្តន៍ បន្ទាប់ពីបានបម្រើការងារក្នុងបុព្វហេតុវិស័យពន្ធនាគារអស់រយៈពេលជាយូរមក។


ប្រភព ៖ ការិយាល័យព័ត៌មាន និងផ្សព្វផ្សាយ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ