ខេត្តសៀមរាប៖ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត របស់លេខាធិការដ្ឋាន និងចុះពិនិត្យការដ្ឋានសាងសង់អគារទីស្នាក់ការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥។ ដោយមានការចូលរួមពី លោក-លោកស្រី អនុប្រធាន សមាជិក សមាជិកា ក្រុមការងារជំនាញទាំង៦ នៃលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប