logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី នាំយកថវិកា និងចុះសួរសុខទុក្ខ កងកម្លាំងវីរកងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
27
19-December-2025
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

រតនគិរី៖ លោកស្រីឧត្តមសេនីយ៍ត្រី កែវ ដាវី ស្នងការរង និងជាប្រធានក្រុមការងារយេនឌ័រ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ កែ សួនសុភី បាននាំយកថវិកា និងសាកសួរសុខទុក្ខ ក៏ដូចជាការលើកទឹកចិត្តដល់កងកម្លាំងវីរកងទ័ពជួរមុខ ដែលបានកំពុងសម្រាកព្យាបាលសុខភាព នៅមន្ទីពេទ្យបង្អែកខេត្តរតនគិរី និងផ្តល់ជូនគ្រួសាររបស់វីរកងទ័ពពលីក្នុងចម្បាំងតតាំងជាមួយសត្រូវឈ្លានពាន​ ក្នុងនោះអ្នកសម្រាកព្យាបាលម្នាក់ៗទទួលបានថវិកាចំនួន១លានរៀល និងគ្រួសាររបស់វីរកងទ័ពជួរមុខដែលបានពលីទទួលបានចំនួន ៤លានរៀល។

ទាំងនេះគឺជាការបង្ហាញពីស្មារតីយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងជាការសាមគ្គីជាធ្លុងមួយ តាមរយៈរួមសុខរួមទុក្ខចំពោះកងកម្លាំងវីរកងទ័ពជួរមុខដែលបានធ្វើពលីកម្មលះបង់សាច់ស្រស់ឈាមស្រស់ការពារទឹកដីនិងជាតិមាតុភូមិពីសត្រូវឈ្លានពាន។


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ