logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម នុត សត្យា អញ្ជើញដឹកនាំកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់កាលបរិច្ឆេទ ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម "គ.ជ.ប.ទ"
136
21-May-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នុត សត្យា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម "គ.ជ.ប.ទ" និងលោកឧត្តមសេនីយ៍ឯក សេង គង់ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផៃ្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់កាលបរិច្ឆេទ ២០២៤ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម "គ.ជ.ប.ទ"។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកអគ្គនាយករង សមាជិក សមាជិកា ក្រុមការងារសវនកម្មផ្ទៃក្នុង លោកអនុប្រធានលេខាធិការដ្ឋាន លោកប្រធានផ្នែក លោក លោកស្រី អនុប្រធានផ្នែក និងលោកប្រធានការិយាល័យចំណុះលេខាធិការដ្ឋាន គ.ជ.ប.ទ។


ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រធានលេខាធិការដ្ឋានគ.ជ.ប.ទ បានមានមតិស្វាគមន៍ សម្ដែងនូវក្ដីរីករាយ និងថ្លែងអំណរគុណចំពោះ លោក ឧត្តមសេនីយ៍ឯក អគ្គនាយករង គណៈប្រតិភូសវនកម្មផ្ទៃក្នុង ដែលបានចូលរួមក្នុងពិធីបើកកិច្ចសវនកម្មនេះផងដែរ។ ឯកឧត្តម ប្រធានលេខាធិការ គ.ជ.ប.ទ បានធ្វើការណែនាំ និងជំរុញដល់មន្រ្តីជំនាញពាក់ព័ន្ធ នៃលេខាធិការដ្ឋាន គ.ជ.ប.ទ ធ្វើកិច្ចសហការជាមួយគណៈប្រតិភូសវនកម្ម ដើម្បីឱ្យកិច្ចដំណើរការប្រតិបត្តិការធ្វើសវនកម្ម មានភាពរលូន និងកាន់តែមានប្រសិទ្ធភាពធ្វើយ៉ាងណាឱ្យល្អប្រសើរបន្ថែមទៀត៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ