logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម កុល វីរក្ស និងឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អញ្ជើញជាសហអធិបតី ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែមេសា និងឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៥ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន
627
06-June-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានរៀចំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែមេសា និងឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៥ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម កុល វីរក្ស និងឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តមនាយក ឯកឧត្តម លោកជំទាវនាយករង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋានប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំខេត្តតាកែវ ទីស្តីការក្រសួងមហាផ្ទៃ។


បន្ទាប់ពីឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន បានរាយការណ៍ពីវឌ្ឍនភាពការងារប្រចាំខែមេសា និងឧសភាដោយសង្ខេបជូនអង្គប្រជុំរួច ឯកឧត្តម កុល វីរក្ស និងឯកឧត្តមបណ្ឌិត ទូច វិសាលសុខ បានថ្លែងកោតសរសើរដល់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលបានខិតខំបំពេញការងារដោយសម្រេចបាននូវសមិទ្ធផលការងារជាច្រើនក្នុងខែមេសា និងឧសភាកន្លងមកនិងបានផ្តល់ជាអនុសាសន៍ដឹកនាំមួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃសាលាជាតិរដ្ឋបាលមូលដ្ឋានទាំងអស់សម្រាប់ជាប្រទីបតម្រង់ផ្លូវក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពប្រកបដោយចក្ខុវិស័យខ្ពស់៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ