logo
Header Logo
ព័ត៌មានលម្អិត
thumbnail
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តក្រចេះ
169
07-November-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តក្រចេះ៖ រដ្ឋបាលខេត្តក្រចេះសូមជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋដែល ចូលទន្ទ្រានកាន់កាប់ដោយខុសច្បាប់លើទីតាំងដីក្រុមហ៊ុនកាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត និងក្រុមហ៊ុន អិន ខេ អេហ្គ្រី (ខេមបូឌា) លីមីធីត ស្ថិតនៅឃុំកោះខ្ញែរ ឃុំសណ្តាន់ ស្រុកសំបូរ និងឃុំអូរគ្រៀង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ក្រុមហ៊ុន បានទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលនៅឆ្នាំ២០០៩ និងឆ្នាំ២០១០ និងបានចុះបញ្ជីជាដីឯកជនរបស់រដ្ឋ ចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុនៅក្នុងឆ្នាំ២០១០ និងឆ្នាំ២០១៣ និងបានធ្វើការកាត់ឆ្វៀលចេញនូវដីព្រៃរក្សាទុក ដីទ្រនាប់អូរ ដីសាធារណៈផ្សេងៗ និងដីដែលប្រជាពលរដ្ឋ បានអាស្រ័យផលចេញរួចរាល់។


រដ្ឋបាលខេត្តក្រចេះ សូមធ្វើការបដិសេធ និងប្រកាសមិនទទួលស្គាល់ចំពោះប្រជាពលរដ្ឋដែលកំពុងកាន់កាប់លើទីតាំងដីក្រុមហ៊ុន ដោយខុសច្បាប់ និងសូមប្រកាសបិទបញ្ចប់សំណុំរឿង មិនលើកយកមកធ្វើការដោះស្រាយបន្តឡើយ។ ជាមួយគ្នានេះ ប្រសិនជាបងប្អូនប្រជាពលរដ្ឋដែលកាន់កាប់ដីខុសច្បាប់ខាងលើ ពុំមានដីពិតប្រាកដមែន សូមបងប្អូនប្រជាពលរដ្ឋដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ច តាមរយៈរដ្ឋបាលឃុំ ស្រុក ជូនគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត៕


ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ