logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តតាកែវ ៖ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជាង៩០ម៉ឺននាក់
180
17-April-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

តាកែវ ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ ២០២៦ សម្រាប់ខេត្តតាកែវ មានប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ បានធ្វើដំណើរកម្សាន្តមកកាន់ខេត្តតាកែវជាង ៩០ម៉ឺននាក់។


បើយោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តតាកែវ បានឲ្យដឹងថា ស្ថិតិភ្ញៀវទេសចរក្នុងរយៈពេល ៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សម្រាប់ថ្ងៃទី១៤ ខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជាង ១៦ ម៉ឺននាក់ ថ្ងៃទី១៥ ទទួលបានភ្ញៀវទេសចរណ៍ឈាម ២០ម៉ឺននាក់ និងថ្ងៃទី១៦ ទទួលបានភ្ញៀវទេសចរណ៍ជាង ៤០ម៉ឺននាក់។


សរុបទាំង ៣ថ្ងៃ ពីថ្ងៃទី ១៤ដល់ថ្ងៃទី ១៦ខែមេសា ឆ្នាំ ២០២៦ ខេត្តតាកែវ ទទួលបានភ្ញៀវទេសចរណ៍សរុបចំនួន ៩០៨៨២៤ នាក់ ដោយក្នុងនោះភ្ញៀវទេសចរណ៍បរទេសមានចំនួន ៧៣១៦នាក់ ផងដែរ។


គូបញ្ជាក់ផងដែរថា សម្រាប់រយៈពេលថ្ងៃកន្លងមកនេះ អាជ្ញាធរខេត្តតាកែវ បានរៀបចំកម្មវិធីសង្ក្រាន្តតាកែវ ដោយលេងល្បែងកំសាន្តជាច្រើននៅតាមរមណីយដ្ឋានទេសចរនានា និងនៅតាមវត្តអារាម ដោយឡែកសម្រាប់ក្រុងដូនកែវ រដ្ឋបាលខេត្តតាកែវ បានរៀបចំកន្លែងកំសាន្តសប្បាយនៅសួនច្បារមាត់បឹងតាកែវ ដោយមានការរៀបចំកន្លែងសម្រាប់លេងល្បែងកំសាន្ត ល្បែងប្រជាប្រិយនិងល្បែងទាញព្រាត់យក្សប្រវែង ៨០ ម៉ែត្រ ព្រមទាំងការប្រគំតន្ត្រី ដែលមានDJ ល្បីៗ បានមកសំដែងនិងច្រៀងជូនបងប្អូនប្រជាពលរដ្ឋរាំកម្សាន្តសប្បាយនៅមាត់បឹងតាកែវ ថែមទៀតផង៕


ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ