logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ឡាំ ជា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំវឌ្ឍនភាពនៃការពិនិត្យ និងការកែសម្រួលសេចក្តីព្រាងកិច្ចព្រមព្រៀង ស្តីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម
276
06-March-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និង ជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពនៃការពិនិត្យ និងការកែសម្រួលសេចក្តីព្រាងកិច្ចព្រមព្រៀង ស្តីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម។

កិច្ចប្រជុំខាងលើនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយកអគ្គនាយករង លោក លោកស្រី ប្រធាននាយកដ្ឋាន សមាជិក សមាជិកាក្រុមការងារបច្ចេកទេស នៃគណៈកម្មការអន្តរក្រសួង ។


ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និង ជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួង បានមានមតិសំណេះសំណាលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ព្រមទាំងបានថ្លែងអំណរគុណចំពោះក្រុមការងារដែលបាន ចូលរួមជាមតិយោបល់ និងផ្តល់ធាតុចូលដ៏មានសារសំខាន់ សម្រាប់ការពិនិត្យ ពិភាក្សា និងកែសម្រួលសេចក្តីព្រាងកិច្ច ព្រមព្រៀងស្តីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម នាពេលកន្លងមក។


ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាល ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំ អំពីសាវតារ និងវឌ្ឍនភាពការងារពាក់ព័ន្ធនឹងដំណើរការ រៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀងខាងលើជូនអង្គប្រជុំជ្រាប ។


ជាចុងបញ្ចប់ ឯកឧត្តម រដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃ កិច្ចពិភាក្សាយ៉ាងផុលផុសនេះ ព្រមទាំងតម្រង់ទិសដល់ក្រុមការងារ សម្រាប់ជាមូលដ្ឋាន ក្នុងការរៀបចំផែនការអនុវត្តបន្ត ដើម្បីជំរុញវឌ្ឍនភាព ការងារ និងពន្លឿនការរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀងខាងលើនេះ។


ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ