logo
Header Logo
ព័ត៌មានលម្អិត
thumbnail
សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំអង្គសន្និបាតក្រសួងមហាផ្ទៃ បន្ដគាំពារ និងផ្តល់ជំនួយគាំទ្រជូនពលរដ្ឋភៀសសឹក
279
05-February-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំកិច្ចការអាទិភាពមួយចំនួនទៀតជូនអង្គសន្និបាតក្រសួងមហាផ្ទៃ បន្តគាំពារ និងផ្តល់ជំនួយគាំទ្រជូនពលរដ្ឋភៀសសឹក ដែលខូចខាតផ្ទះសំបែង ឬមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ។


នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ចេញផ្សាយនាល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។


នាឱកាសនោះ សម្តេចមហាបវរធិបតី ក៏ផ្តល់ការណែនាំកិច្ចការអាទិភាពមួយចំនួនទៀតជូនអង្គសន្និបាត រួមមាន៖ ការបន្តគាំពារ និងផ្តល់ជំនួយគាំទ្រជូនពលរដ្ឋភៀសសឹក ដែលខូចខាតផ្ទះសំបែង ឬមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ រួមទាំង ការផ្តល់សេវាអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បន្តខិតខំអភិវឌ្ឍន៍ធនធានមនុស្ស និងធ្វើទំនើបកម្មស្ថាប័ន តាមបរិបទឌីជីថល ពង្រឹងបន្ថែមទៀតគុណភាពសេវាសាធារណៈ និងគុណតម្លៃនៃច្រកចេញចូលតែមួយ បន្តអនុវត្តឱ្យបានជោគជ័យតាមផែនការជាតិកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងត្រូវបន្តខិតខំជំរុញ និងគាំទ្រការអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីរួមចំណែកធានាការអនុវត្តបានជោគជ័យ តាមទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ។


សូមជម្រាបជូនថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន៤ម៉ឺននាក់ មានជាង ៥សែន៥ម៉ឺននាក់ ឬជាង៨៥% បានវិលត្រឡប់ទៅលំនៅឋានវិញ។ ហើយមានពលរដ្ឋភៀសសឹកចំនួន ៩៥.៤៧៤នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យតាមជំរំនានា៕

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ