logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព នៅវត្តព្រះឥន្ទទេព
347
29-April-2026
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

សៀមរាប ៖ នៅព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ប្រគេន និងជូន ព្រះសង្ឃ អាចារ្យ តាជី យាយជី និងពុទ្ធបរិស័ទ នៃវត្តព្រះឥន្ទទេពខាងត្បូងប្រាសាទបាយ័ន ខេត្តសៀមរាប។

កម្មវិធីនេះមានគោលបំណងបង្កើនការយល់ដឹង អំពីសារៈសំខាន់នៃសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការបង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន ល្បែងស៊ីសង អំពើហិង្សា និងផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍។


ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានលើកទឹកចិត្តឱ្យព្រះសង្ឃ អាចារ្យ និងពុទ្ធបរិស័ទ ចូលរួមផ្សព្វផ្សាយអប់រំ ដឹកនាំផ្លូវចិត្ត និងជំរុញឱ្យប្រជាពលរដ្ឋ មានការយល់ដឹង និងគោរពច្បាប់ រស់នៅតាមគន្លងសីលធម៌ និងវប្បធម៌ល្អប្រពៃ និងជួយបន្តជំរុញការអនុវត្តគោលនយោបាយនេះ នៅក្នុងមូលដ្ឋាន ដែលជាការចូលរួមយ៉ាងសកម្មក្នុងការកសាងសង្គមមួយដែលមានសុខសន្តិភាព ស្ថិរភាព និងការរស់នៅប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ