logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជ្រើសរើសបេក្ខភាពចូលរួមប្រកួតប្រជែងជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥
49
30-May-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំជ្រើសរើសបេក្ខភាពចូលរួមប្រកួតប្រជែងជា អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥ ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥។ 


នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានលេីកឡេីងថា អង្គភាពជាបេក្ខភាពដែលបានចូលរួមដាក់ពាក្យប្រកួតប្រជែងជាអង្គភាពផ្តល់សេវាសាធារណៈគំរូ នៅឆ្នាំ២០២៥ សម្រាប់ខេត្តបន្ទាយមានជ័យ គឺមានចំនួនសរុប ៥៣១ អង្គភាព ក្នុងនោះវិស័យអប់រំមាន សាលាបឋមសិក្សាសាធារណៈចំនួន ៤០៩ សាលា សាលាអនុវិទ្យាល័យ ចំនួន ៥៤ សាលា។ ចំពោះវិស័យសុខាភិបាលមាន មណ្ឌលសុខភាព ចំនួន ៦៨ មណ្ឌលសុខភាព

ចំពោះការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ត្រូវបានអនុវត្តដោយផ្អែកលើសូចនាករលម្អិត ដែលមានកំណត់នៅក្នុងលក្ខណៈវិនិច្ឆ័យរង នៃលក្ខណៈវិនិច្ឆ័យគោលសំខាន់ៗចំនួន៨។ 


ឯកឧត្ដម ក៏បានបញ្ជាក់ពីលក្ខណៈវិនិច្ឆ័យគោលទាំង៨នោះរួមមាន៖ (១).ស្តង់ដារសេវាសាធារណៈ (២).ស្តង់ដារ ឬនិយាម នៃការផ្តល់សេវាតាមវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ឬក្រសួងសុខាភិបាលផ្អែកលើករណីពាក់ព័ន្ធ (៣).ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព ក្នុងនោះការរៀបចំផែនការថវិកា, ការគ្រប់គ្រងចំណូល, ការអនុវត្តចំណាយទ្រព្យសម្បត្តិរដ្ឋ និងលទ្ធកម្មសាធារណៈ (៤).ការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងអង្គភាព (៥).ការរៀបចំនិងកែលម្អបរិស្ថានអង្គភាព (៦).ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងការចូលរួមវាយតម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ (៧).ការដោះស្រាយបញ្ហាប្រឈមនានាជាមួយមន្ត្រី ប្រជាពលរដ្ឋ ឬសហគមន៍ និង(៨).ការផ្តួចផ្តើមគំនិតថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឱ្យអង្គភាពមានដំណើរការកាន់តែប្រសើរឡើង៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ