

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំង អតីតជាទីកន្លែងអគារស្នាក់នៅប្រមូលផ្ដុំ ១កន្លែង ស្ថិតនៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយមានការអញ្ជេីញអមដំណេីរដោយ លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងគណៈបញ្ជាការឯកភាពខេត្តជាច្រេីនរូបទៀត ជាលទ្ធផលក្រុមការងារត្រួតពិនិត្យតាមអគារស្នាក់នៅ ពុំមានវត្តមានជនបរទេសស្នាក់នៅនោះទេ។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី









