logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីមិទ្ទិញអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ
1K
05-March-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីមិទ្ទិញអបអរសាទរខួបលើកទី១១៤ និវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម លោក លោកស្រី ប្រធាននាយកដ្ឋានពីអង្គភាពជំនាញ នាយការិយាល័យបុគ្គលិក នាយការិយាល័យនគរបាលអន្តរជាតិ សមាសភាពកងកម្លាំងនគរបាលនារីតំណាងឱ្យគ្រប់នាយកដ្ឋានមន្ទីអង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត សរុបប្រមាណ ៣៩៥ រូប ។


ជាកិច្ចចាប់ផ្តើមនៃអង្គពិធី លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរង ទទួលបន្ទុកការងារយេនឌ័រ អគ្គស្នងការនគរបាលជាតិ បានអានរបាយការណ៍ និងព្រះរាជសាររបស់ព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជូនអង្គពិធីជ្រាប។


ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះលោកជំទាវ រស់ ច័ន្ទសោភា ដែលបានដឹកនាំក្រុមការងារយេនឌ័ររបស់អគ្គស្នងការនគរបាលជាតិរហូតទទួលបានលទ្ធផលជោគជ័យជាបន្តបន្ទាប់កន្លងទៅនេះ ។ ជាងនេះទៅទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត សូមធ្វើការលើកទឹកចិត្ត និងកោតសរសើរដោយស្មោះចំពោះកងកម្លាំងនគរបាលជានារីគ្រប់រូបដែលបានខិតខំបំពេញភារកិច្ចស្នូលរបស់ខ្លួន ដើម្បីបម្រើជាតិនិងប្រជាពលរដ្ឋ ក្នុងទឹកចិត្តអង់អាចក្លាហាន ឆន្ទៈ មោះមុត តស៊ូ ឆ្លងកាត់គ្រប់ឧបសគ្គដោយស្មារតីទទួលខុសត្រូវនិងការប្តេជ្ញាចិត្តខ្ពស់និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរជូនជាតិមាតុភូមិ។


ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជានារីដូចខាងក្រោម ៖

- ស្នើសុំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជានារីទាំងអស់ ខិតខំប្រឹងប្រែងក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឱ្យបានខ្លាំងពូកែបន្ថែមទៀត ដើម្បីឱ្យមានលក្ខណៈសម្បតិ្ត សមស្របក្នុងការបំពេញតួនាទី និងភារកិច្ចទាំងក្នុងក្របខ័ណ្ឌការងារដឹកនាំ និងការងារជំនាញបច្ចេកទេស។

-ស្នើសុំឱ្យមន្ត្រីជានារី ជាអ្នកផ្តល់យោបល់ដ៏ល្អ ទាំងក្នុងអង្គភាពការងារ សង្គម និងក្នុងគ្រួសារ ចៀសវាងរក្សានៅភាពស្ងៀមស្ងាត់ រង់ចាំការផ្តល់យោបល់របស់បុរស ព្រមទាំងបន្តរក្សានៅប្រពៃណីថ្លៃថ្នូរ មានមនសិការការងារ គោរពវិន័យក្រិតក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេស រក្សាបាននូវតម្លៃ គុណធម៌ ឱ្យសាកសមទៅនឹងកិត្តិនាមរបស់ស្រ្តីជាមាតាពិភពលោក ។

- ស្នើដល់មន្ត្រីនគរបាលជានារីទាំងអស់ បន្តលើកកម្ពស់ឧត្តមភាពរបស់ខ្លួន ក្នុងនាមជា ភរិយា មាតា ម្តាយមីង បងស្រី ឬជាកូនស្រីគំរូនៅក្នុងគ្រួសារដើម្បីចូលរួមចំណែកក្នុងការអប់រំសមាជិកគ្រួសារទាំងមូល ឱ្យចូលរួមគ្រប់សកម្មភាពសង្គម ចេះគោរពច្បាប់ គោរពសិទ្ធិមនុស្ស មានសុជីវធម៌ សីលធម៌ល្អ ចៀសផុតនូវអំពើអបាយមុខ អំពើខុសច្បាប់ ចៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង ដើម្បីធ្វើជាពលរដ្ឋល្អ ដែលជាមូលដ្ឋាន ធនធានមនុស្ស ប្រកបដោយសក្តានុពល ក្នុងការកសាងសង្គមខ្មែរ ឱ្យមានភាពរឹងមាំសុខដុមនីយកម្ម និងការអភិវឌ្ឍសំបូររុងរឿង។


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ