logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តព្រៃវែង រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្ត
342
20-January-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពនានាជុំវិញខេត្ត រដ្ឋបាល ក្រុង ស្រុកទាំង ១៣ និងឃុំ សង្កាត់ ទាំង ១១៦ នៃខេត្តព្រៃវែង។


ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត មានប្រសាសន៍ថា ក្នុងអង្គពិធីថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ និងស្វាហាប់ ប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រ និង កម្មវិធីគោលនយោបាយនានា ដើម្បីធានាលើកស្ទួយជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ពិសេសការដាក់ ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅ កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយកំណត់យកអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលមានគោលដៅចម្បង រក្សាសុខសន្តិភាព កំណើសេដ្ឋកិច្ច ការអភិវឌ្ឍប្រទេសជាតិ និងរក្សាឧត្តមប្រយោជន៍ប្រជាជន។


ឯកឧត្ដម អភិបាលខេត្ត បន្តថា ក្នុងចក្ខុវិស័យនេះ គឺតម្រូវឱ្យរដ្ឋបាលគ្រប់ថ្នាក់ពង្រឹងការអនុវត្តតួនាទីភារកិច្ច ការគោរពសិទ្ធសេរីភាព គោរព ច្បាប់ ជាពិសេសថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ឆ្លើយតបទៅនឹងបរិបទនេះ និងដោយផ្អែកតាមការអនុវត្តភារកិច្ចក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ជារួម បានស្តែងឱ្យឃើញអំពីសមិទ្ធផលជាច្រើន ដែលបានឆ្លើយតបទៅនឹងតម្រូវការនានា ប៉ុន្តែទន្ទឹមនោះក៏នៅមានបញ្ហា ប្រឈមជាច្រើនផងដែរ ដែលយើងមិនទាន់បានដោះស្រាយ និងចាំបាច់ត្រូវមានវិធានការបន្តដោះស្រាយជាបន្តទៀត។


ឯកឧត្ដម អភិបាលខេត្ត បន្ថែមថា ផ្តើមចេញពីនេះ និងដើម្បីឆ្លុះបញ្ចាំងឱ្យឃើញនូវលទ្ធផល ក៏ដូចជាបញ្ហាប្រឈមទាំងនោះ អង្គសន្និបាទនា ឱកាសនេះ ប្រព្រឹត្តទៅក្នុងគោលបំណងចំនួន០៣ ដូចខាងក្រោម៖

ទី១-ពិនិត្យផ្តល់យោបល់បំពេញបន្ថែមលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៤

ទី២-វាយតម្លៃនូវចំណុចខ្លាំង ចំណុចខ្សោយ និងកត្តាពាក់ព័ន្ធនានា ដើម្បីដកស្រង់បទពិសោធន៍ ក្នុងការ ដឹកនាំ និងអនុវត្តបន្ត ។

ទី៣-លើកឡើងនូវបញ្ហាប្រឈម ដំណោះស្រាយគ្រប់បណ្តាវិស័យទាំងអស់ ព្រមទាំងលទ្ធផលនៃការដោះ ស្រាយបញ្ហានានា និងការឆ្លើយតប ចំពោះបញ្ហាប្រឈមទាំងនោះ ដើម្បីដាក់ចេញជាសកម្មភាពបន្ថែមសម្រាប់បញ្ចូល ក្នុងទិសដៅអនុវត្តការងារឆ្នាំ២០២៥ ប្រកបដោយប្រសិទ្ធភាព ។


ដូចរបៀបវារៈក្នុងអង្គសន្និបាតដែលបានគ្រោងទុក និងដើម្បីឆ្លើយតបទៅនឹងគោលបំណងទាំងបីខាងលើនេះ ឯកឧត្ដម សំណូមពរ ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាយកចិត្តទុកដាក់លើចំណុចមួយចំនួន ដូចខាងក្រោម៖

១-សូមឱ្យមានការចូលរួមមតិយោបល់បំពេញបន្ថែមចំណុចខ្វះចន្លោះនានា ក្នុងសេចក្តីព្រាងរបាយការណ៍ ដែលបានរៀបចំឡើងប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង សំដៅឱ្យក្លាយជាមូលដ្ឋានឯកសារជាក់ស្តែង។

២-ចំពោះបទអន្តរាគមន៍របស់មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវផ្តោតសំខាន់ទៅលើ សមិទ្ធផលដែលសម្រេចបាន និងបទពិសោធន៍នៃការអនុវត្តការងារកន្លងមក បញ្ហាប្រឈម មូលហេតុនៃ បញ្ហានានា និងវិធានការដោះស្រាយល្អៗ ដើម្បីរួមគ្នាដាក់ចេញនូវផែនការ អនុវត្តបន្តឱ្យបានទទួល ជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ។


ឯកឧត្ដម សង្ឃឹមថា តាមរយៈអង្គសន្និបាតនាឱកាសនេះ រដ្ឋបាលខេត្តយើងនឹងទទួលបាននូវមេរៀនបទពិសោធន៍ និងចំណុចគន្លឹះសំខាន់ៗថែមទៀត ដើម្បីជួយដល់ការដឹកនាំ និងការអនុវត្តការងារឱ្យទទួលបានជោគជ័យសម្រាប់ឆ្នាំ ២០២៥ ប្រកបដោយ គុណភាព និងប្រសិទ្ធភាព ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕


ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ