logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាល​រាជធានីភ្នំពេញ អញ្ជើញចូលរួមក្នុងកិច្ចសន្ទនារវាងទីក្រុងតូក្យូ និងបណ្ដាទីក្រុងនៃប្រទេស អាស៊ាន
330
29-April-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ក្រុងតូក្យូ៖នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនារវាងទីក្រុងតូក្យូ និងបណ្ដាទីក្រុងនៃប្រទេស អាស៊ាន ដេីម្បីចីរភាព (TOKYO-SEADS) ដែលកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡេីងបន្ទាប់ពីកិច្ចប្រជុំកំពូល លេីកទី៣ នៃបណ្ដាញទីក្រុងសកល សម្រាប់ចីរភាព G-NETS បានបញ្ចប់ដោយជោគជ័យ ។ 


ពីទីក្រុងតូក្យូ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា​ កិច្ចសន្ទនានេះ លោកជំទាវ អភិបាលក្រុងតូក្យូ និងអភិបាល ឬតំណាងរាជធានី-ក្រុង នានានៃបណ្ដាប្រទេសអាស៊ាន​ បានធ្វេីបទបង្ហាញលេីប្រធានបទស្តីពី "វិធានការទប់ទល់ នឹងខ្យល់ព្យុះទឹកជំនន់ និងការ អភិវឌ្ឍហេដ្ឋារចនាសម្ពន្ធទីក្រុង " សម្រាប់ទីក្រុងរបស់ខ្លួន ។ ក្នុងនាម ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ឯកឧត្ដម សេង វណ្ណៈ អភិបាលរង បានធ្វើបទបង្ហាញស្តីពី "ភាពធន់ និងការគ្រប់គ្រងគ្រោះមហន្តរាយ ធម្មជាតិ របស់រដ្ឋបាល រាជធានីភ្នំពេញ ដេីម្បីចីរភាព និងបរិយាប័ន្ន "។ 


លោកស្រី អ្នកនាំពាក្យ បានបន្តទៀតថា បន្ទាប់ពីធ្វើបទបង្ហាញ និងការចូលរួមមតិយោបល់ ដេីម្បីផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍រវាងទីក្រុងនីមួយៗរួមមាន (ទីក្រុងតូក្យូ និងទីក្រុងក្នុងតំបន់អាស៊ាន ) រួចមកលោកជំទាវ អភិបាលក្រុងតូក្យូ បានដាក់ជូនអង្គប្រជុំពិនិត្យ និងអនុម័តលេីសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍រួម នៃកិច្ចសន្ទនារវាងទីក្រុងតូក្យូ និងបណ្តាទីក្រុងនៃប្រទេសសមាជិក អាស៊ាន ដេីម្បីចីរភាព Tokyo-Southeast Asia Capitals Dialogue for Sustainability Joint Statement ហៅកាត់ថា (TOKYO-SEADS) ដោយផ្តោតលើប្រធានបទសំខាន់គឺ "វិធានការទប់ទល់ នឹងខ្យល់ព្យុះ និងទឹកជំនន់ និងការ អភិវឌ្ឍហេដ្ឋារចនាសម្ពន្ធទីក្រុង ដេីម្បីបង្កើតទីក្រុងប្រកបដោយភាពធន់និងចីរភាព"។ 


មុននឹងបញ្ចប់ លោកជំទាវអភិបាលក្រុងតូក្យូ ក៏បានជម្រាបជូនអំពីកម្មវិធីនៃកិច្ចប្រជុំ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ របស់ G-NETS នឹងគ្រោងរៀបចំធ្វើឡើងនៅខែឧសភា ឆ្នាំ២០២៧ និងកិច្ចប្រជុំកំពូលលេីកទី៤ របស់ G-NETS នឹងធ្វើនៅឆ្នាំ២០២៨ ហើយ លោកស្រីអភិបាលក្រុងបាន អញ្ជើញឯកឧត្តម លោកជំទាវអភិបាលរាជធានី-ក្រុង និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធទាំងអស់ ចូលរួមក្នុង​កិច្ច​ប្រជុំដ៏មានសារ:សំខាន់ ទាំងនោះបន្តទៀត ៕


ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ