logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់ប្រជាពលរដ្ឋ ដែលមានអត្ដសញ្ញាណប័ណ្ណផុតសុពលភាព អញ្ជើញទៅបន្តសុពលភាពឱ្យបានគ្រប់គ្នា
195
21-May-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ស្នើដល់ប្រជាពលរដ្ឋ ដែលមានអត្ដសញ្ញាណប័ណ្ណផុតសុពលភាព អញ្ជើញទៅបន្តសុពលភាពឱ្យបានគ្រប់គ្នា ដើម្បីងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃ ក៏ដូចជាប្រកបកិច្ចការផ្សេងៗ។ ថ្លែងនាឱកាសនោះ ឯកឧត្តម អញ្ជើញទៅបន្តសុពលភាពអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់ឯកឧត្តមផ្ទាល់ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅការិយាល័យអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ។


ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថាប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព ឬសុពលភាពនៅសល់តិចជាង ឬត្រឹម១៨០ថ្ងៃ សូមអញ្ជើញមកបំពេញបែបបទសុំប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី (ទុតិយតា) នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ នៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន។ ដោយឡែកចំពោះករណីផ្លាស់ប្តូរអាស័យដ្ឋាន ត្រូវភ្ជាប់ជាមួយនូវ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ នៃលំនៅឋានថ្មី ។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់ពលរដ្ឋដែលមានអាយុ ១៥ឆ្នាំឡើង ហើយពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមអញ្ជើញទៅធ្វើឱ្យបានគ្រប់ៗគ្នា ដោយត្រូវមានឯកសារភ្ជាប់ចំនួន២គឺ៖ សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅជាដើម៕


ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ