logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញាវត្ថុ បើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMM) របស់ក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈ
348
05-December-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ខេត្តសៀមរាប៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញាវត្ថុ បើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMM) របស់ក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញាវត្ថុ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ផ្នែកសន្ដិសុខសាធារណៈ ដោយមានអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ អគ្គនាយករង ថា្នក់ដឹកនាំនៃអង្គភាពចំណុះក្រសួងមហាផ្ទៃជាច្រើនរូបផងដែរ។


ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ទោ តិច សុខា ប្រធាននាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្នែកសន្ដិសុខសាធារណៈ និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានមានប្រសាសន៍ថា សិក្ខាសាលាពិគ្រោះយោបល់ នាពេលនេះ នឹងចូមរួមចំណែកជាធាតុចូល ដើម្បីធ្វើឱ្យគោលការណ៍ណែនាំនៃសេចក្តីព្រាងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMM) របស់ក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈ កាន់តែមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ដែលជាមូលដ្ឋានសម្រាប់អង្គភាព​ពាក់ព័ន្ធយកទៅអនុវត្ត។


ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ បានមានប្រសាសន៍ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការ

ជម្រុញគាំទ្រដល់ការអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដែលជា មូលដ្ឋានគ្រឹះ ដ៏ចាំបាច់មិនអាចខ្វះបាន សម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ ប្រជាជន ជាពិសេសធានានូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពនៃការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។


ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា តាមរយៈអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវ “គោលការណ៍ ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” សម្រាប់ជួយពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមក្រសួង-ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស ជាការផ្តល់ តម្លៃបន្ថែមជាសារវន្តដល់ដំណើរការរៀបចំ ការវិភាជ ការអនុវត្ត និងការត្រួតពិនិត្យនិងវាយតម្លៃថវិការដ្ឋ ឱ្យកាន់តែ មានផលិតភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព គណនេយ្យភាព តម្លាភាព និងចីរភាព។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់បន្ថែមថា តាមរយៈសិក្ខាសាលានេះ នឹងក្លាយទៅជាគោលការណ៍ណែនាំលម្អិត របស់ក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈ សម្រាប់ប្រើប្រាស់ដើម្បីគ្រប់គ្រងដំណើរការរៀបចំ ការអនុវត្តថវិកា ការតាមដាន និងវាយតម្លៃ ដំណើរការនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការធ្វើសវនកម្មផ្ទៃក្នុង និងអធិការកិច្ច ឱ្យកាន់ តែមានប្រសិទ្ធភាព គណនេយ្យភាព សង្គតិភាព ភាពប្រទាក់ក្រឡា ពង្រឹងយន្តការស្ថាប័ន និងនីតិវិធីការងារ ដើម្បីប្រសិទ្ធភាពអភិបាលកិច្ចល្អក្នុងអង្គភាពរបស់ខ្លួន ក៏ដូចជាតួអង្គពាក់ព័ន្ធនានាយល់ដឹងពីតួនាទី ភារកិច្ច និង ភាពប្រទាក់ក្រឡាគ្នារវាងផ្នែកពាក់ព័ន្ធរបស់ខ្លួន និងអង្គភាពដ៏ទៃទៀតផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បន្តទៀតថា ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈ នឹងបន្តសហការ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ទាក់ទងការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈជូនគ្រប់អង្គភាពពាក់ព័ន្ធ និងស្នងការដ្ឋានរាជធានី-ខេត្ត ដើម្បីបង្កើនសមត្ថភាពនៃការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈ៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ