logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥
56
07-July-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដាឆ្នាំ២០២៦ នេះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្ត្រីស្តីទីបានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ពិភាក្សាត្រៀមរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គស្នងការរងនគរបាលជាតិ អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ព្រមទាំង លោក លោកស្រី អង្គភាពពាក់ព័ន្ធនានា ចំណុះក្រសួងមហាផ្ទៃ ជាច្រេីនរូបទៀត ។


ឯកឧត្តម សន្តិបណ្ឌិត បានមានប្រសាសន៍ស្វាគមន៍ ចំពោះវត្តមាន ឯកឧត្តម លោក លោកស្រី​ ទាំងអស់ដែលបានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំនាឱកាសនេះ។  ឯកឧត្តម សន្តិបណ្ឌិត​ បានលេីកឡេីងថា​ កិច្ចប្រជុំនេះ​ រៀបចំឡេីងក្នុងគោលបំណង តាមដាន ត្រួតពិនិត្យ និងពិភាក្សាបន្ថែមទៀត ក៏ដូចជាផ្ដល់នូវមតិយោបល់ និងធាតុចូលមួយចំនួនទៀត ដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នាខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ។​ ក្នុងនោះដែរ ឯកឧត្តម សន្តិបណ្ឌិត ប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យ ប្រធានក្រុមការងារអនុគណៈកម្មការនីមួយៗ បានធ្វេីសេចក្តីរាយការណ៍ ដោយសង្ខេបស្តីពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មការ ជូនដល់អង្គប្រជុំជ្រាបផងដែរ។


នាឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម សន្តិបណ្ឌិត រដ្ឋមន្ត្រីស្តីទី ក៏បានស្នើឱ្យ ក្រុមការងារតាមផែនអនុគណៈកម្មការ នីមួយៗ ត្រូវបន្តចូលរួមបង្កេីនកិច្ចសហការ សម្របសម្រួល តាមដាន​ ត្រួតពិនិត្យ ក្តាប់សភាពការណ៍ ឱ្យបានជាក់លាក់ ក៏ដូចជាជួយក្នុងការពន្លឿនការងារ ដែលនៅសេសសល់ឱ្យរួចរាល់ក្នុងខែកក្កដានេះ ដេីម្បីរៀបចំផែនការយុទ្ធសាស្រ្ត ក្នុងការត្រៀមរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥នេះ ដោយការទទួលខុសត្រូវខ្ពស់ ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យទៅតាមការគ្រោងទុក ។


សូមបញ្ជាក់ជម្រាបជូនផងដែរថា​ ក្រសួងមហាផ្ទៃ​ នឹងរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី ១៣ ដល់ថ្ងៃ១៤ ខែសីហា ឆ្នាំ២០២៦ នាពេលខាងមុខនេះ ។


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ