logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តព្រៃវែង ទទួលស្វាគមន៍គណៈប្រតិភូវៀតណាម ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
94
09-April-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រៃវែង៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូជាន់ខ្ពស់ខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញមកជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តព្រៃវែង ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។ ​


ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តខេត្តព្រៃវែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូខេត្តតៃនិញ ដែលតែងតែផ្តល់តម្លៃ និងរក្សានូវប្រពៃណីនៃការសួរសុខទុក្ខគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យប្រពៃណីជាតិ។ នេះគឺជាសក្ខីភាពមួយដែលបង្ហាញពីចំណងមិត្តភាពរឹងមាំ "ក្នុងនាមជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង"។


ឯកឧត្ដម សួន សុម៉ាលីន បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន ការបង្កលក្ខណៈងាយស្រួលដល់ការដោះដូរពាណិជ្ជកម្ម និងការទប់ស្កាត់បទល្មើសឆ្លងដែននានា ដើម្បីផលប្រយោជន៍ប្រជាជននៃខេត្តទាំងពីរ។


ក្នុងនោះ ប្រធានប្រតិភូខេត្តតៃនិញ បាននាំនូវមនោសញ្ចេតនាសាមគ្គីភាព និងពាក្យជួនពរជ័យយ៉ាងស្មោះស្ម័គ្រពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាជនខេត្តតៃនិញ ជូនចំពោះថ្នាក់ដឹកនាំខេត្តព្រៃវែង។ លោកបានកោតសរសើរចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ខេត្តព្រៃវែង ជាពិសេសកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងខេត្តទាំងពីរ ដែលមានព្រំប្រទល់ជាប់គ្នា។ ​

ជាទីបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍ និងជូនពរគ្នាទៅវិញទៅមកឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងភារកិច្ចបម្រើជាតិ និងប្រជាជន៕


ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ