logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការនគរបាលខេត្តមណ្ឌលគិរី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីកិច្ចសហប្រត្តិបត្តិការបង្ការនិងបង្រ្កាបបទល្មើសក្នុងការក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមខ្សែបន្ទាត់ព្រំដែន
50
21-July-2026
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

មណ្ឌលគិរី៖ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានដឹកនាំគណ:ប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី១ស្ដីពីកិច្ចសហប្រតិបត្តិការបង្ការនិង បង្ក្រាបបទល្មើសនិងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែន ដោយមានការចូលរួមពី លោកឧត្តមមសេនីយ៍ត្រី ឆាយ សុខា អនុប្រធាននាយកដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន កម្ពុជា-វៀតណាម នៃអគ្គស្នងការដ្ឋាននគរបាលជាតិព្រមទាំងគណ:ប្រតិលោក លោកស្រីជាស្នងការរង លោកអធិការនៃអធិការដ្ឋាននគរបាលស្រុកដែលនៅជាប់តាមខ្សែបន្ទាត់ព្រំដែនជាច្រេីនរូបទៀត។


លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្ត បានស្នេីរឱ្យ គ្រប់តាមបណ្តាផែនជំនាញការងារ និងតាមបណ្តាការិយាល័យពាក់ព័ន្ធនានា បន្តនូវការសហការរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់និងសុវត្ថិភាពនៅតាមតំបន់ព្រំដែនរវាងភាគីនៃខេត្ត ទាំងពីរដើម្បីបង្ការនិង ទប់ស្កាត់ត្រួតពិនិត្យ ការឆ្លងដែនចេញចូលដោយខុសច្បាប់ជាពិសេសកាចូលរួមសហការទប់ស្កាត់និង លុបបំបាត់ឱ្យបានទាន់ពេលវេលា នូវបទ ល្មើសអនឡាញស្កេម (Online Scams) ក្នុងទូទាំងខេត្តទាំងពីរ។ 


ក្នុងកិច្ចប្រជុំនេះភាគី ទាំងពីរបានឯកភាពគ្នានិងបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំស្ដីពី កិច្ចសហប្រតិបត្តិការបង្ការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែននៃខេត្តទាំងពីរនិងបានដាក់ទិសដៅអនុវត្តការងារបន្តទៀត។


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ