logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អ្វីទៅជា Database និង Database Management System?
3K
10-September-2024
ព័ត៌មានបច្ចេកវិទ្យា
តំណរភ្ជាប់

ក្នុងយុគសម័យនៃភាពជឿនលឿនក្នុងវិស័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ អ្នកប្រើប្រាស់បច្ចេកវិទ្យាភាគច្រើនប្រហែលជាស្គាល់ឬធ្លាប់លឺពីពាក្យ Data ឬ ទិន្នន័យ។ 

Data ឬ ទិន្នន័យ គឺជាព័ត៌មាននានាដែលទទួលបានការសង្កេត វាស់វែង ស្រាវជ្រាវ ឬការវិភាគជាដើម។ សព្វថ្ងៃនេះ Data ឬទិន្នន័យ បានក្លាយជារឿងដ៏សំខាន់មួយដែលបុគ្គល ក្រុមហ៊ុន ឬស្ថាប័ននានាបាននាំគ្នាយកចិត្តទុកដាក់ក្នុងការប្រមែប្រមូល រក្សាទុកនិងធានាសុវត្ថិភាព ដោយសារវាអាចជាព័ត៌មានសំខាន់ ឬរសើបសម្រាប់ឯកជនភាពបុគ្គល ក្រុមហ៊ុន ឬស្ថាប័នទាំងនោះ។ប្រសិនបើData ឬ ទិន្នន័យ 

ត្រូវបានរងការវាយប្រហារ ឬលួចយក នោះឯកជនភាពបុគ្គល ក្រុមហ៊ុន ឬស្ថាប័នមួយ អាចនឹងប្រឈមហានិភ័យនៃការខូចខាត ឬរអាក់រអួលទៅតាមកម្រិតនៃសារៈសំខាន់របស់ទិន្នន័យទាំងនោះ។ 


ឧទាហរណ៍ដូចជាទិន្នន័យស្តីពីដំណើរការនៃអាជីវកម្មជាដើម,  

ប្រសិនបើព័ត៌មានបែបនេះត្រូវបានបាត់បង់ ហើយធ្លាក់ទៅក្នុងដៃអាជីវកម្មដែលជាគូរប្រជែង នោះអាជីវកម្មដែលជាម្ចាស់ទិន្នន័យ អាចនឹងរងការខាតបង់ដោយប្រការនានា ដូចជា ការបាត់បង់អតិថិជន ការប៉ះពាល់ដល់ដំណើរការអាជីវកម្ម និងការបាត់បង់ចំណុចពិសេស ឬសំខាន់ៗនៃអាជីវកម្មរបស់ខ្លួនជាដើម។ 


ក្រៅពីពាក្យ Data ឬ ទិន្នន័យ នៅមានពាក្យស្រដៀងនេះមួយទៀត​ដែលអ្នកប្រើប្រាស់បច្ចេកវិទ្យាភាគច្រើនក៏ប្រហែលជាធ្លាប់បានស្គាល់ ឬលឺពីវាផងដែរ។ នោះគឺ Database។ តើអ្វីទៅជា 

Database?


បន្ទាប់ពីបានបកស្រាយអត្ថន័យនៃពាក្យ Data ឬ ទិន្នន័យ ក្រុមការងារនៃនាយកដ្ឋានផ្សព្វផ្សាយអប់រំ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ សូមលើកយកនិយមន័យពាក្យ Database និងមុខងាររបស់វាមកធ្វើការចែករំលែកដើម្បីជាការស្វែងយល់ពី​មូលដ្ឋាននៃដំណើរការទិន្នន័យក្នុងប្រព័ន្ធបច្ចេកវិទ្យា។

Database ឬមានន័យ​ជាភាសាខ្មែរថាជា <<មូលដ្ឋានទិន្នន័យ>> ដែលវាគឺជាសំណុំទិន្នន័យដែលត្រូវបានចងក្រង និងរក្សាទុកនៅក្នុងកុំព្យូទ័រ ហើយវាអាចត្រូវបានដំណើរការដោយប្រើប្រាស់ប្រព័ន្ធផ្ទុកទិន្នន័យ ឬ Database Management System (DBMS)។


DBMS ផ្តល់ឱ្យអ្នកប្រើប្រាស់នូវមុខងារក្នុងការទាញយក ដំណើរការ រៀបចំ និងវិភាគសំណុំទិន្នន័យជាលក្ខណៈទ្រង់ទ្រាយធំ និងស្មុគស្មាញ។ វាមានសមត្ថភាពអាចសិក្សា និងវិភាគទិន្នន័យក្នុងទម្រង់ជាច្រើន ហើយផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពងាយស្រួលក្នុងការទាញយក និងដំណើរការទិន្នន័យទាំងនោះក្នុងគោលបំណងណាមួយប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស។ ជាធម្មតាក្រុមហ៊ុន ឬស្ថាប័ននានាភាគច្រើនបានបង្កើតប្រព័ន្ធផ្ទុកទិន្នន័យផ្ទៃក្នុងរៀងៗខ្លួន ដើម្បីធ្វើការគ្រប់គ្រងព័ត៌មាននានា ជាពិសេសព័ត៌មានសំខាន់ ឬព័ត៌មានរសើប និងដើម្បីធានាថាព័ត៌មាន ឬទិន្នន័យទាំងនោះត្រូវបានរក្សាទុកដោយសុវត្ថិភាព និងមិនអាចលួចយកឬដំណើរការដោយមជ្ឈដ្ឋានខាងក្រៅនោះទេ។

ការងារថែរក្សាដំណើរការ និងសុវត្ថិភាពប្រព័ន្ធផ្ទុកទិន្នន័យ ជាទូទៅត្រូវបានអនុវត្តដោយក្រុមការងារព័ត៌មានវិទ្យា ឬសន្តិសុខព័ត៌មានវិទ្យា។ ក្រុមហ៊ុន ឬស្ថាប័នមួយ ត្រូវការក្រុមការងារព័ត៌មានវិទ្យា ឬសន្តិសុខព័ត៌មានវិទ្យាដែលខ្លាំង ដើម្បីធានាការការពារពីការវាយប្រហារលើប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសគឺប្រព័ន្ធផ្ទុកទិន្នន័យ ឬ Database Management System នេះតែម្តង៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ