logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ​ជួប​សំណេះ​សំណាល​ជា​មួយ​និស្សិត​ទើប​តែ​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​នៅ​សាលា​បណ្ឌិត្យសភា​នគរបាល​ជាតិកម្ពុជា
138
13-March-2026
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

បន្ទាយមានជ័យ​៖ នៅថ្ងៃទី១៣ ខែមីនា​​​ ឆ្នាំ​២០២៦ លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ ស្នងការ នៃស្នង​ការ​ដ្ឋាននគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដោយ​មាន​ការ​ចូលរួម​ពី​លោក​ឧត្ដមសេនីយ៍​ត្រី​ វង្ស​ វិត​ ស្នង​ការ​រង​ផែនការងារ​ធនធានមនុស្ស​និង​លោក​វរសេនីយ៍ឯក​ ឱ​ នរិន្ទ​នាយការិយាល័យបុគ្គលិក​ បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជា​មួយ​និស្សិតចំនួន​១២នាក់ទើប​តែ​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​​នៅ​​សាលា​បបណ្ឌិត្យសភានគរបាលជាតិកម្ពុជា។

 

ក្នុង​ពិធី​នេះ​ផង​ដែរ​ លោក​ឧត្ដមសេនីយ៍​ត្រីស្នង​ការ​ បាន​កោត​សរសើរ​ដល់​ប្អូនៗ​ជា​និស្សិត​ទាំង​២ភេទ​ដែល​បាន​ខំ​ប្រឹង​ប្រែង​សិក្សា​រៀន​សូត្រ​រហូត​បាន​បញ្ចប់​វគ្គ​សិក្សា​ដោយ​ជោគជ័យ​ ក្នុង​នោះ​ផង​ដែរ​ លោក​ ឧត្ដមសេនីយ៍​ត្រី​​ ស្នង​ការ​បាន​ណែនាំ​ដល់​លោក​ស្នងការ​រង​ផែនការងារ​ធនធានមនុស្ស​ និង​លោក​នាយការិយាល័យបុគ្គលិកត្រូវបែង​ចែក​តួនាទី​ភារកិច្ច​ដល់​ប្អូនៗ​ជា​និស្សិត​ទាំង​អស់​ទៅ​តាម​មុខ​វិជ្ជា​និង​ជំនាញ​ដែល​បាន​សិក្សា​នៅ​សាលា​កន្លង​មក​។ 


ជា​ចុង​ក្រោយ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ស្នង​ការ​បាន​ផ្តាំ​ផ្ញើ​ដល់​ប្អូនៗ​ទាំងអស់ពេល​ចូល​បម្រើ​ការ​ងារ​ទៅ​តាម​មុខ​ជំនាញ​របស់​ខ្លួន​និង​គោរព​វិន័យ​របស់​កង​កម្លាំង​នគរបាល​ជាតិ​ឱ្យបាន​ល្អ​៕


ប្រភព៖ ស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ