logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម អ៊ុន ចាន់ដា អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញ​មកលេងល្បែងប្រជាប្រិយជាច្រើន និង ភ្លក្សរសជាតិ លៀសហាលកំពង់ចាម ១០០០ម៉ែត្រ ព្រមទាំងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដោយសេរី
143
13-April-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកំពង់ចាម៖ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ​មកលេងកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍ សង្ក្រាន្តកំពង់ចាម មកលេងល្បែងប្រជាប្រិយជាច្រើន និង ភ្លក្សរសជាតិ លៀសហាលកំពង់ចាម ១០០០ម៉ែត្រ ព្រមទាំងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដោយសេរី​ ថ្លែងបែបនេះ​ក្នុងពិធីបើកព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ចាម» ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ នៅបរិវេណសួនស្មៅមុខសាលាខេត្ត​ ។


ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ សង្ក្រាន្ត កំពង់ចាមយើងឆ្នាំនេះ មានរៀបចំលៀសហាល ចំនួន៣តោន មានប្រវែង១០០០ម៉ែត្រ ចាប់ពីវេលា ម៉ោង១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ចាប់ពីមុខសាលាខេត្ត រហូតដល់វេទិកាអុំទូក។ បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម​ ក៏បានរៀបចំការផ្តល់ សេវា WiFi ដោយឥតគិតថ្លៃ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយ ផ្លូវមុខសាលាខេត្តកំពង់ចាម រហូតដល់រង្វង់មូលផ្លូវភ្លោះព្រះមុនីវង្ស ដោយមានឈ្មោះ «Sangkran KPC-2569» រួមនឹងការរៀបចំតុបតែងលំអរ និងរៀបចំពាងទឹកនៅអមសងខាងផ្លូវ​ ។ឯកឧត្ដមអភិបាលខេត្ត​ បានបន្តថា​ «សង្ក្រាន្តកំពង់ចាម» យើងឆ្នាំនេះ បានបង្កើតនូវកម្មវិធីល្បែងប្រជាប្រិយជាច្រើននៅ​ក្នុងក្រុងកំពង់ចាម​ និងនៅតាមទីតាំងនានាមានដូចជា ចោលឈូង បោះអង្គុញ លាក់កន្សែង ល្បែងទាញព្រ័ត្រវាយក្អម ស្តេចចង់ លោតប៉ាវ ដណ្តើមស្លឹកឈើ ឡើងសសរខ្លាញ់ជាដើម រយៈពេល៣ថ្ងៃចាប់ពីម៉ោង ១៤:០០នាទីតទៅ និងចាប់ពីម៉ោង១៨:០០នាទី មានកម្មវិធីរាំលេងកំសាន្តសប្បាយរីករាយ ។


ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បានបញ្ជាក់​ថា​ នៅថ្ងៃទី១៦ ដែលជាថ្ងៃឡើងស័កនឹងមានរៀបចំពិធីស្រង់ព្រះនៅមុខសាលាខេត្តតែម្តង និងនៅតាមផ្លូវភ្លោះ ព្រះមុនីវង្ស ជាទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំជាតំបន់ត្រជាក់ជូនបងប្អូនប្រជាពលរដ្ឋជាស្រេច​។ ដូច្នេះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមលេងឱ្យបានច្រើនកុះករ។ កម្មវិធីលេងល្បែង ប្រជាប្រិយទាំងនេះនឹងបម្រើឱ្យភាពសប្បាយរីករាយ និងជំរុញការចូលរួមរបស់មហាជន ជាពិសេសយុវជន ក្នុងការយល់ដឹង នឹងក្នុងកិច្ចការថែរក្សាវប្បធម៌ និងប្រពៃណីទីនៀមទម្លាប់ដ៏ល្អ ផូរផង់របស់ជាតិផងដែរ​៕


ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ