ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់ការសម្របសម្រួលជាតិ និងតំបន់។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាមន្ត្រីជាន់ខ្ពស់របស់ MOI តំណាង SOMTC និងនាយក UNRCPD រួមជាមួយក្រុមការងារ និងមន្រី្តជំនាញពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ