logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តបាត់ដំបង ណែនាំអាជ្ញាធរ និងមន្រ្តីជំនាញ ត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកពីថៃ ចូលមកកម្ពុជា
35
15-June-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែឧសភា និងលើកទិសដៅការងារអនុវត្តន៍បន្តដែលកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។


បន្ទាប់ពីស្ដាប់របាយការណ៍លទ្ធផលការងារដែលសម្រេចបានកន្លងមក ឯកឧត្តម សុខ លូ បានរំឭកអំពីប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាដោយសង្កត់ធ្ងន់ថាទំនិញដែលចូលមកតាមព្រំដែនគោកគឺសុទ្ធតែជាទំនិញខុសច្បាប់ទាំងអស់ព្រោះច្រកទ្វារព្រំដែនគោករវាងប្រទេសកម្ពុជានិងថៃត្រូវបានបិទទាំងស្រុងកាលពីឆ្នាំ២០២៥។


ក្នុងន័យនេះ ឯកឧត្តម បានដាក់បទបញ្ជាឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជាប់ព្រំដែនជាមួយប្រទេសថៃត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការរត់ពន្ធទំនិញឆ្លងដែនខុសច្បាប់ និងការនាំមនុស្សឆ្លងដែនខុសច្បាប់ឱ្យមានប្រសិទ្ធភាពបំផុត។


ជាមួយគ្នានោះ ឯកឧត្តម បានណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជា ដោយត្រូវចុះត្រួតពិនិត្យជាប្រចាំនៅតាមទី តាំងដែលមានការរក្សាទុក និងចែកចាយសាច់បង្កក។


ឯកឧត្តម បានក្រើនរំឭកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបំផុសស្មារតីជាតិនិយមដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបន្តចូលរួមពហិកាទំនិញថៃ និងរួបរួមគ្នាចូលរួមគាំទ្រផលិតផលខ្មែរឱ្យបានផុសផុល។


ឯកឧត្តម បានដាស់តឿនដល់អាជ្ញាធរ ក្រុង ស្រុក ត្រូវបន្តយកចិត្តទុកដាក់តាមដាន និងទប់ស្កាត់ឱ្យបានជាដាច់ខាតមិនឱ្យមានករណីស្គែមអនឡាញកើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួនឡើយ។


សូមជម្រាបថា ក្នុងរយៈពេលពេញមួយខែកន្លងមកនេះសភាពការណ៍ជារួមទាំងនៅក្នុងខេត្ត និងតំបន់ព្រំដែនមានភាពស្ងប់ស្ងាត់ ពុំមានសកម្មភាពអ្វីកត់សម្គាល់ដោយរក្សាបាននូវបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ។ចំពោះបទល្មើសគ្រប់ប្រភេទត្រូវបានបង្ការទប់ស្កាត់ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅអនុវត្តតាមច្បាប់។យុទ្ធនាការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានប្រតិបត្តិការបង្ក្រាបទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព៕


ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ