logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ប្រកាសបិទសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ
113
01-October-2024
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ខេត្តកំពង់ធំ៖ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ឈិន សារី អគ្គនាយករង តំណាងឯកឧត្ដមឧត្ដមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបិទសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្ត ថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២៤ ។


ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងថា ថ្ងៃនេះ លោកមានក្ដីសោមនស្សរីករាយក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានឯកឧត្តម  ឧត្តមសេនីយ៍ឯក ព្រមទាំងប្រតិភូអមដំណើរ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ អញ្ជើញជាអធិបតី នាឱកាសនេះ ។


ឯកឧត្តម ឧត្តមសេនីយ៍ឯក ថ្លែងបញ្ជាក់ថា ការចុះធ្វើសវនកម្ម គឺដើម្បីត្រួតពិនិត្យ លើប្រព័ន្ធដឹកនាំ តាមបណ្តាផែនជំនាញនីមួយៗវាយតម្លៃលើភារកិច្ចជំនាញ កែលំអរចំនុចខ្វះខាតមួយចំនួន តាមបណ្តាឆ្នាំដែលពាក់ព័ន្ធ ជាពិសេសលើក : ១.ការងារគ្រប់គ្រង,២.ការងារគ្រប់គ្រងហិរញ្ញវត្ថុ (ទ្រព្យសម្បត្តិរដ្ឋ មានអចលនទ្រព្យ ចលនទ្រព្យ),៣.ត្រួតពិនិត្យកញ្ចប់ថវិកា,៤.ការងាររដ្ឋបាលទូទៅ។ ឯកឧត្តម បានថ្លែងអំណរគុណ ចំពោះលោកស្នងការ ព្រមទាំងអស់លោក លោកស្រីស្នងការរង តាមបណ្តាផែនជំនាញ លោកអធិការដ្ឋាននគរបាលក្រុង-ស្រុក ចូលរួមសហការល្អ ដល់ក្រុមការងារ ចុះធ្វើសវនកម្ម រយៈពេលកន្លងមកនេះដំណើរការទៅ យ៉ាងមានភាពរលូនរហូតបញ្ចប់ តាមការរំពឹងទុក ជាលទ្ធផលជោគជ័យល្អប្រសើរស្របគោលនយោបាយ របស់ក្រសួងមហាផ្ទៃ។ 


ជាកិច្ចចុងក្រោយឯកឧត្តម បានផ្តាំផ្ញើ ដល់កងកម្លាំង  គោរពអនុវត្តបទវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិពង្រឹងការអនុវត្តច្បាប់ តួនាទីភារកិច្ច របស់ការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុងស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្របតាមប្រកាស សេចក្តីសម្រេច បទបញ្ជារបស់ថ្នាក់ដឹកនាំប្រគល់ជូន អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ សាមគ្គីភាពឯកភាព ផ្ទៃក្នុងឲ្យបានល្អប្រសើរ ថែទាំសុខភាព ដើម្បីបន្តចូលរួមក្នុងបុព្វហេតុជាតិមាតុភូមិ ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ