logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ចាន់ សុធា អញ្ជើញកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារតាមដាន ត្រួតពិនិត្យការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីពិនិត្យ ពិភាក្សា និងសម្របសម្រួលការរៀបចំរបាយការណ៍តាមដាន ត្រួតពិនិត្យការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ
63
30-June-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នារសៀលថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គជអប បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារតាមដាន ត្រួតពិនិត្យការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីពិនិត្យ ពិភាក្សា និងសម្របសម្រួលការរៀបចំរបាយការណ៍តាមដាន ត្រួតពិនិត្យការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកក្រុមការងារ តំណាងអគ្គនាយកដ្ឋានរដ្ឋបាល លេខាធិការដ្ឋាន គ.ជ.អ.ប. និងមន្ត្រីជំនាញពាក់ព័ន្ធ។


អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើការរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្តនៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយផ្តោតលើការអនុវត្តសកម្មភាពអាទិភាពរបស់អគ្គនាយកដ្ឋានរដ្ឋបាល និងសាលាជាតិរដ្ឋបាលមូលដ្ឋាន ស្របតាមផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ គ.ជ.អ.ប. ។



អង្គប្រជុំក៏បានផ្លាស់ប្តូរយោបល់យ៉ាងទូលំទូលាយអំពីចំណុចវិជ្ជមាន ចំណុចខ្វះខាត និងបញ្ហាប្រឈមថ្មីៗដែលកំពុងកើតមានក្នុងដំណើរការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសបញ្ហាដែលត្រូវការការសម្របសម្រួល និងការគាំទ្រពីថ្នាក់ដឹកនាំ ដើម្បីធានាឱ្យការអនុវត្តកម្មវិធីកំណែទម្រង់កាន់តែមានប្រសិទ្ធភាព និងសម្រេចបានតាមគោលដៅ។


ក្នុងនាមជាប្រធានក្រុមការងារ ឯកឧត្តម ចាន់ សុធា បានណែនាំឱ្យសមាជិកក្រុមការងារ និងអង្គភាពពាក់ព័ន្ធទាំងអស់ បន្តពង្រឹងកិច្ចសហការឱ្យបានជិតស្និទ្ធ ផ្តល់ព័ត៌មាន និងទិន្នន័យឱ្យបានទាន់ពេលវេលា និងប្រកបដោយគុណភាព ដើម្បីធានាថា របាយការណ៍អាចឆ្លុះបញ្ចាំងបានយ៉ាងច្បាស់លាស់អំពីសមិទ្ធផល បញ្ហាប្រឈម និងទិសដៅបន្តនៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងអាចប្រើប្រាស់ជាឯកសារយោងសម្រាប់ថ្នាក់ដឹកនាំក្នុងការពិនិត្យ វាយតម្លៃ និងកំណត់ទិសដៅការងារបន្ត៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ