logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រជាពលរដ្ឋដែលកំពុងជួបប្រទះការខ្វះខាតទឹកស្រោចស្រពដំណាំស្រូវ
66
20-July-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ពោធិ៍សាត់៖ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នៃប្រឡាយក្បាលហុង ក្នុងភូមិសាស្ត្រឃុំវាល ឃុំកោះជុំ ឃុំស្វាយលួង ស្រុកកណ្តៀង និងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដែលប្រជាពលរដ្ឋកំពុងជួបប្រទះការខ្វះខាតទឹកស្រោចស្រពដំណាំស្រូវ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីដោះស្រាយការលំបាកចំពោះមុខនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដាក់ម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង ដើម្បីអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋភ្លាមៗ ដោយមានការចូលរួមសហការពីអាជ្ញាធរស្រុក ឃុំ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ៕


រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ឱ្យបានជ្រាបថា ក្នុងដំណាក់កាលដែលបងប្អូនប្រជាកសិករកំពុងជួបបញ្ហាគ្រោះរាំងស្ងួត ហើយធ្វើឱ្យប៉ះពាល់ដល់ស្រែ ចំការ ជាពិសេសដំណាំស្រូវរបស់បងប្អូននោះ រដ្ឋបាលខេត្តបាន និងកំពុងដោះស្រាយដោយយកចិត្តទុកដាក់ជាទីបំផុត ក្នុងការអន្តរាគមន៍ បើកទ្វារអាងស្តុកទឹកទាំង២ទំនប់ដើម្បីជួយដល់បងប្អូនប្រជាកសិករយើង។


ហេតុដូចនេះសូមពុកម៉ែ បងប្អូនជ្រាបជាព័ត៌មាន និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន នៃការប្រើប្រាស់ទឹក ក្នុងស្មារតីសាមគ្គីភាព ប្រកបដោយការយោគយល់។


ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ