

នាព្រឹកថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អង មង្គល និងឯកឧត្តម ជាម ហុីម រដ្ឋលេខាធិការ ទទួលបន្ទុក អគ្គាធិ ការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញ ជាសហប្រធានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពទទួលពាក្យបណ្តឹង និងដំណោះ ស្រាយប្រចាំសប្តាហ៍ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ អគ្គាធិការដ្ឋាន ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈ្នាង ហួរ អគ្គាធិការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ នៃអគ្គាធិការដ្ឋាន ឯកឧត្តម អគ្គាធិការរង លោកប្រធាននាយកដ្ឋាន អនុប្រធាន នាយកដ្ឋាន ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធ៕
ប្រភព៖ អគ្គាធិការដ្ឋាន











