logo
Header Logo
ព័ត៌មានលម្អិត
thumbnail
សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ថ្លែងនូវការកោតសរសើរ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដែលបានបំពេញការងារមិនរាថយ ក្នុងការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
47
11-June-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដែលបានបំពេញការងារព្រមៗគ្នា ម៉ឺងម៉ាត់ មិនរាថយ ក្នុងការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ 


ការកោតសរសើរបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ក្រោមអធិបតីភាព ឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីតំណាង ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ហួត ហៃអភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។


ឯកឧត្តម ជួប ខុន បានមានប្រសាសន៍លើកឡើថា៖ ក្រុមប្រឹក្សារាជធានីភ្នំពេញសូមកោតសរសើរនិងគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលនិងការដឹកនាំឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានធ្វើឱ្យរាជធានីភ្នំពេញ រក្សាបានសន្តិសុខយ៉ាងល្អប្រសើរ ពិសេសលើការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ដោយទាំងប៉ូលីស កងរាជអាវុធហត្ថ អាជ្ញាធរខណ្ឌ និងអាជ្ញាធរសង្កាត់ទាំងអស់ សហការគ្នាយ៉ាងស្អិតរមួត អនុវត្តព្រមៗគ្នាតែម្តង ដើម្បីឈានទៅលុបបំបាត់ឱ្យអស់ទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)ពីក្នុងមូលដ្ឋាន។


ឯកឧត្តម ជួប ខុន បានបន្តថា៖ ក្រៅពីរក្សាសន្តិសុខនិងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)បានល្អហើយ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ សង្កាត់ ក៏បានអនុវត្តការងារ ស្តារលូ ប្រឡាយ បានព្រមៗគ្នា ដែលសង្ឃឹមថា ឆ្នាំនេះនឹងមិនមានការលិចលង់ដោយជំនន់ទឹកភ្លៀងទេ។


លោក ហួត ហៃ អភិបាលរងរាជធានីក្នុងឱកាសនោះបានមានប្រសាសន៌ថា៖ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)នេះ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង គឺបានបញ្ជាផ្ទាល់ ម៉ឺងម៉ាត់ និងមិនរាថយ ដោយបានប្រើពេលវេលាប្រមាណ៨០%នៃការងារ ដើម្បីឈានទៅលុបបំបាត់ឱ្យអស់បទល្មើសទាំងនេះឱ្យអស់ពីមូលដ្ឋាន។ 


លោក ហួត ហៃ បន្តថា៖ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិតជាមានភាពស្មុកស្មាញ ដោយក្រុម (ONLINE SCAMS)បានបំបែកខ្លួនពីទីតាំងធំៗ មកទីតាំងផ្ទះល្វែង និងវីឡាតូចៗវិញ ប៉ុន្តែទោះជាយ៉ាងនេះក្តី យើងនៅតែបន្តធ្វើដោយភាពម៉ឺងម៉ាត់ និងមិនរាថយឡើយ ដើម្បីឱ្យប្រទេសកម្ពុជាទទួលបានសេដ្ឋកិច្ចពណ៌ ស៕


ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ