logo
Header Logo
ព័ត៌មានលម្អិត
thumbnail
កាកបាទក្រហមខេត្តកំពង់ចាម ទទួលបានថវិកា​មូលនិធិ​ ជិត៧០ម៉ឺន​ដុល្លារ​ ក្នុងឱកាសអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម​
163
18-May-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកំពង់ចាម​៖ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម​ ទទួលបានថវិកាមូលនិធិប្រមាណជិត ៧០ម៉ឺនដុល្លារ ក្នុងឱកាសប្រារព្ធពិធី អបអរសាទរ ខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបទី៧០ របស់កាកបាទក្រហមកម្ពុជា​ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដែលបាន​ធ្វើ​ឡើង​នៅ​សាលា​ខេត្តកំពង់ចាម​ ​នាព្រឹកថ្ងៃទី​១៨ ខែឧសភា​ ឆ្នាំ​២០២៥​ ក្រោម​វត្តមាន​ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អាណត្តិទី៥ ។


ក្នុង​ឱកាស​នោះ​​ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានថ្លែងថា រយៈពេល ៥ ឆ្នាំ ក្នុងអាណត្តិទី​ ៥នេះ សាខា និង​អនុសាខាកាកបាទក្រហមកម្ពុជា​ បានឆ្លើយតបភ្លាមៗ ទៅនឹងតម្រូវការ ជាក់ស្តែង នៅតាម សហគមន៍រងគ្រោះ និង ប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានចំនួន ៩១,៣៩៦គ្រួសារ។​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានបញ្ជាក់ថា​ ក្នុងរយៈពេល​៥ ឆ្នាំនេះដែរ សាខា អនុសាខា​ បានចុះអន្តរាគមន៍ផ្តល់អំណោយមនុស្សធម៌ភ្លាមៗ ជូនជនរងគ្រោះ ដោយមហន្តរាយ អគ្គី ភ័យ ខ្យល់កន្ត្រាក់ ទឹកជំនន់ គ្រោះរាំងស្ងួត រន្ទះបាញ់ បាក់ស្រុតច្រាំងទន្លេ លង់ទឹក គ្រោះថ្នាក់ចរាចរណ៍បាន ចំនួន ៤,៥០៤គ្រួសារ និងបានអន្តរាគមន៍សង្គ្រោះស្រូវដែលរាំងស្ងួតជាង ១,០០០ ហ.ត ព្រមទាំងបានផ្តល់ស្រូវពូជ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ប្រមាណជាង ៥,០០០គ្រួសារ ដើម្បីស្តារការខូចខាតឡើងវិញ។ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានថ្លែងអំណរព្រះគុណ និងអរគុណចំពោះ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក​ លោកស្រី នាងកញ្ញា សប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅខេត្ត ដែលបានស្ម័គ្រចិត្តបរិច្ចាគធនធាន ថវិកា ជួយគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដើម្បីទុកសម្រាប់ប្រើប្រាស់​ លេីផ្នែកមនុស្សធម៌​ ៕


ប្រភព៖រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ