logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការនគរបាលខេត្តកំពង់ធំ ប្រកាសបិទវគ្គបំប៉នជំនាញតួនាទីភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល
123
27-September-2024
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

កំពង់ធំ៖ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី ប្រកាសបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពីតួនាទីភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព និងការងារនគរបាល និងសហគមន៍ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។


លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ  និងប្រតិភូអមដំណើរ ដែលចំណាយពេល ដ៏មានតម្លៃ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបិទវគ្គបំប៉នជំនាញ តួនាទីភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព និងការងារនគរបាល និងសហគមន៍ នាឱកាសនេះ ។


ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍លើកសរសើរ ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ និងការអភិវឌ្ឍអង្គភាព រួមនិងការបើកវគ្គបំប៉នរយៈពេលខ្លីខាងលើ ជូនដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល គួរជាទីមោទនៈ ។ មន្ត្រីនគរបាលទាំងអស់ដែលទទួលបានការបណ្តុះបណ្តាលនេះ ត្រូវយកទៅអនុវត្តការងាររបស់ខ្លួននៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព ពិសេសលើការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព និងការងារផ្តល់សេវាសាធារណៈនានា ក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយភាពជឿជាក់ និងទំនុកចិត្ត ជូនដល់ប្រជាពលរដ្ឋ ៕


ឯកឧត្តម បានផ្តាំផ្ញើ ដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវផ្លាស់ប្ដូរ ឥរិយាបថ ពីអ្នកគ្រប់គ្រងដឹកនាំ ទៅជាអ្នកបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ គោរពអនុវត្ត វិន័យ សីលធម៌ សំដីសំដៅ សុភាពរាបសារទន់ភ្លន់ រួសរាយរាក់ទាក់ម៉ឺងម៉ាត់ ម៉ត់ចត់ គ្រប់ពេលវេលា ដែលបំពេញភារកិច្ច ប្រកបដោយមានទំនួលខុសត្រូវខ្ពស់ ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ