logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្នងការនគរបាលខេត្តរតនគិរី អញ្ជើញចុះត្រួតពិនិត្យការងារនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ និងចុះសួរសុខទុក្ខកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦ឃុំ
371
01-May-2025
ព័ត៌មានសន្តិសុខសង្គម
តំណរភ្ជាប់

ខេត្តរតនគិរី៖ ថ្ងៃព្រហស្បតិ៍ ទី០១ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការ នៃស្នងការនគរបាលខេត្តរតនគិរី បានដឹកនាំក្រុមការងារនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី អញ្ជើញចុះត្រួតពិនិត្យការងារនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ និងចុះសួរសុខទុក្ខកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រមទាំងត្រួតពិនិត្យភូមិសាស្ត្រប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦ឃុំ។  


នាឱកាសចុះទៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលនីមួយៗទាំង៦ប៉ុស្តិ៍​ លោកឧត្តមសេនីយ៍ទោស្នងការ បានសាកសួរផ្ទាល់ពីសុខទុក្ខរបស់កងកម្លាំងនគរបាល ព្រមទាំងប្រជាការពារដែលរួមចំណែក ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងបានស្វែងយល់ពីភូមិសាស្រ្តគ្រប់គ្រងរបស់ប៉ុស្តិ៍នគរបាលសំដៅពិនិត្យមើលលើការប្រឈម និងវិធានការទប់ស្កាត់បទល្មើសផ្សេងៗដែលងាយបង្ករឡើងពីក្រុមជនល្មើស បន្ទាប់មកលោកឧត្តមសេនីយ៍ទោស្នងការក៏បានផ្តល់ប្រសាសន៍ដឹកនាំបន្ថែមទៀតទៅកាន់កងកម្លាំងនគរបាលយើងដើម្បីពង្រឹងការងារអោយកាន់តែមានប្រសិទ្ធភាព។


ក្រោយបញ្ចប់ការងារត្រួតពិនិត្យនៅអធិការដ្ឋានស្រុកនិងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦ឃុំ ដែលមានឃុំស្រែអង្គ្រង ឃុំត្រពាំងក្រហម ឃុំតឺន ឃុំសិរីមង្គល ឃុំត្រពាំងច្រេស និងឃុំតាអង រួចមក លោកឧត្តមសេនីយ៍ទោស្នងការ និងក្រុមការងារក៏ដូចជាកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកូនមុំ បានរៀបចំទទួលទានអាហារសាមគ្គីដើម្បីអរគុណនិងលើកទឹកចិត្តដល់កងកម្លាំងនគរបាលដែលខិតខំបំពេញការងារក្នុងពេលកន្លងមកយ៉ាងមានភាពកក់ក្តៅនិងសោមនស្សរីករាយ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ