logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់នៅសេសសល់ ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ពន្ធនាគារខេត្តកែប ជាផ្លូវការ
61
22-July-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

កែប ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារបញ្ចប់សំណង់ពន្ធនាគារខេត្តកែប ដើម្បីពន្លឿនការងារដែលនៅសេសសល់ និងត្រៀមលក្ខណសម្រាប់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខ និងមានការចូលរួមដោយ អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តកែប។


ក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយក ក៏បានចុះពិនិត្យអគារឃុំជនជាប់ឃុំ អគាររដ្ឋបាល ផ្លូវបេតុងថ្មី ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធអគ្គិសនី ការបំពាក់អំពូលសូឡា ប្រព័ន្ធសន្តិសុខសុវត្ថិភាពឌីជីថលវៃឆ្លាត(Smart Prisons) ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ និងការងារដែលនៅសេសសល់មួយចំនួនទៀត។


ទន្ទឹមនឹងនេះ ឯកឧត្តម អគ្គនាយក បានណែនាំឱ្យអង្គភាពពាក់ព័ន្ធ និងក្រុមហ៊ុនសាងសង់ បង្កើនការយកចិត្តទុកដាក់ និងពន្លឿនការងារឱ្យបានរួចរាល់តាមផែនការកំណត់ ដោយត្រូវធានាគុណភាព សុវត្ថិភាព និងការអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។


ក្រៅពីការពិនិត្យវឌ្ឍនភាពសំណង់ គណៈប្រតិភូក៏បានពិនិត្យទីតាំងសាងសង់វេទិកាសម្រាប់ទទួលគណៈអធិបតី ភ្ញៀវកិត្តិយស និងអ្នកចូលរួម សម្រាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ពន្ធនាគារខេត្តកែបជាផ្លូវការ នាពេលដ៏ខ្លីខាងមុខនេះ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ