logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការឆ្លើយតបបឋមទៅលើបទល្មើសទូទៅ»
53
21-May-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការឆ្លើយតបបឋមទៅលើបទល្មើសទូទៅ» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ប្រធានមន្ទីរ ប្រធាន-នាយកអង្គភាពចំណុះបណ្ឌិត្យសភា និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងលោក ជេមស៍ ម៉ាកខេន(James McCabe) នាយកអង្គភាពការពារកុមារនៃអង្គការមូលនិធិកុមារកម្ពុជា និងក្រុមការងារ នាសាលសន្និសីទ-ព្រះរាម(អគារប្រពៃណី ក-A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។


ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានថ្លែងអំណរគុណចំពោះលោកនាយកអង្គភាពការពារកុមារនៃអង្គការមូលនិធិកុមារកម្ពុជានិងក្រុមការងារ ដែលបានសហការរៀបចំបើកវគ្គបណ្តុះបណ្តាលជំនាញស្តីពី «ការឆ្លើយតបបឋមទៅលើបទល្មើសទូទៅ» ដោយជោគជ័យនិងត្រូវបានធ្វើពិធីបិទវគ្គបណ្តុះបណ្តាលនារសៀលនេះ។


ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានបញ្ជាក់ឱ្យដឹងថា វគ្គបណ្តុះបណ្តាលស្តីពី «ការឆ្លើយតបបឋមទៅលើបទល្មើសទូទៅ» ពិតជាមានសារៈសំខាន់ក្នុងការ បង្កើនចំណេះដឹងមូលដ្ឋានដល់គ្រូនគរបាលជាតិ ទាក់ទងនឹងមេរៀនរក្សាទុកភស្តុតាង រក្សាសុវត្ថិភាពជនរងគ្រោះ ការទទួលបានសក្ខីកម្មត្រឹមត្រូវ ការទប់ស្កាត់ និងការបង្អាក់បទល្មើស...៕


ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ