logo
Header Logo
ព័ត៌មានលម្អិត
thumbnail
សមត្ថកិច្ចចម្រុះខេត្តប៉ៃលិន បន្តត្រួតពិនិត្យនៅតាមផ្ទះជួល សណ្ឋាគារ ផ្ទះសំណាក់ និងរីសត ដែលសង្ស័យលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Online Scams)
108
23-May-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ប៉ៃលិន៖ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តយ៉ាងហ្មឺងម៉ាត់តាមបទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំសមត្ថកិច្ចចម្រុះ សហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្តចុះធ្វើរដ្ឋបាលត្រួតពិនិត្យ នៅតាម ផ្ទះជួល សណ្ឋាគារ ផ្ទះសំណាក់ និងរីសត ដែលសង្ស័យមានការលួច បង្កប់ បទល្មើស បច្ចេកវិទ្យា (Online Scams) និងធ្វើការបង្ក្រាប ១ទីតាំង និង រឹបអូសសម្ភារ ជាច្រើនសំរាប់ធ្វើសកម្មភាព លាក់ទុកក្នុងបន្ទប់ជួល ១ទីតាំង ព្រមទាំងបានឃាត់ខ្លួនជនបរទេសចំនួន ១៧នាក់ ស្នាក់នៅជិតទីតាំង ដើម្បីត្រួតពិនិត្យឯកសារ និងកសាងសំណុំរឿងទៅតាមនិតិវិធីច្បាប់។


សមត្ថកិច្ចចម្រុះ បន្តយុទ្ធនាការ ចុះត្រួតពិនិត្យរដ្ឋបាល នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ និងការដាក់ប៉ុស្តិ៍ត្រួត ពិនិត្យនៅតាមដងផ្លូវជាតិ សំខាន់ៗក្នុងខេត្ត ក្នុងគោលបំណង រឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម និង សណ្តាប់ ធ្នាប់សាធារណៈ នៅក្នុងខេត្ត ទាំងមូល ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រងសុវត្ថិភាព តាមរយៈការលួចចូលមករស់នៅដោយខុសច្បាប់ នៅតាមទីតាំងរស់នៅប្រមូលផ្តុំ របស់ជនបរទេស តាមសណ្ឋាគារ ផ្ទះសំណាក់ រីសត ផ្ទះជួល និងទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ និងបង្ក្រាប សកម្មភាព ជួញដូរមនុស្ស ជាពិសេសបទល្មើសបច្ចេក វិទ្យា(Online Scams) ឱ្យមានប្រសិទ្ធភាពខ្ពស់។


ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ