logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម នៅ លក្ខណា ទទួលជួបជាមួយថ្នាក់ដឹកនាំសមាគមចំនួន០៣ ដើម្បីពិភាក្សាការងារ
43
18-May-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នៅរសៀលថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានទទួលជួបជាមួយថ្នាក់ដឹកនាំសមាគមចំនួន៣ រួមមានសមាគមអ្នកលក់ឱសថកម្ពុជា, សមាគមសហព័ន្ធសុវត្ថិភាពម្ហូបអាហារកម្ពុជា, និងសមាគមសម្ព័ភាពកសិកម្ម ជលផល ធនធានទឹក និងបរិស្ថានកម្ពុជា។


កិច្ចពិភាក្សានេះបានធ្វើឡើងនៅ បន្ទប់ប្រជុំ៧២៨ នាទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ប.ផ.ក. និងថ្នាក់ដឹកនាំសមាគមទាំង០៣ ក្នុងគោលបំណងបន្តពិភាក្សាលម្អិតបន្ថែមលើការងារសំខាន់ចំនួន០២រួមមាន ទី១៖ បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និត ដើម្បីឈានទៅចុះអនុស្សារណៈយោគយល់គ្នារវាងគ.ប.ផ.ក. និងសមាគមទាំង០៣ និងទី២៖ ពិភាក្សាលើការងារត្រៀមសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ នៅពេលខាងមុខនេះ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ