logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ ៖ សេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នឹងត្រូវប្រើជាមូលដ្ឋានសម្រាប់ក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈ សម្រាប់ដំណើរការរៀបចំថវិកាឱ្យកាន់តែមានប្រសិទ្ធភាព និងសង្គតិភាព
767
06-December-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ខេត្តសៀមរាប៖ ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMM) របស់ក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈ នារសៀលថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ផ្នែកសន្តិសុខសាធារណៈបានមានប្រសាសន៍លើកឡើងថា សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងត្រូវប្រើជាមូលដ្ឋាន សម្រាប់ក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈ សម្រាប់ដំណើរការរៀបចំថវិកា អនុវត្តថវិកា និងត្រួតពិនិត្យតាមដានវាយតម្លៃថវិកាឱ្យកាន់តែមានប្រសិទ្ធភាព សង្គតិភាព ក្នុងការពង្រឹងយន្តការស្ថាប័ន និងនីតិវិធីការងារ ដើម្បីប្រសិទ្ធភាពអភិបាលកិច្ចល្អក្នុងស្ថាប័ន។ 


ឯកឧត្តម នាយឧត្តមសេនីយ៍ បន្តថា សេចក្តីព្រាងគោលការណ៍ណែនាំនេះ ជា “ឯកសាររស់” ដែលនឹងអាចធ្វើការកែសម្រួលស្របតាមលទ្ធភាព ជាក់ស្តែង និងតាមភាពចាំបាច់ ជាពិសេស ផ្អែកលើការធ្វើវិសោធនកម្មច្បាប់ ឬការអនុម័តច្បាប់ ថ្មីៗដែលតម្រូវឱ្យមានការកែសម្រួលបន្ថែមជាយថាហេតុ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមដែរថា បច្ចុប្បន្នយើងបាននឹងកំពុងចាប់ផ្តើមអនុវត្តដំណាក់កាលទី៤៖ “គណនេយ្យភាព សមិទ្ធកម្ម” ដែលជាដំណាក់កាលចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាដំណាក់កាលដំបូងដ៏ល្អមួយក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបន្តវេនពី សម្តេចក្រឡាហោម ស ខេង អតីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។


សូមជម្រាបជូនដែរថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់អាទិភាពមួយនៅក្នុងរបៀបវារៈនៃការអនុវត្តការងារកែទម្រង់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញគាំទ្រដល់ការអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដែលជាមូលដ្ឋានគ្រឹះដ៏ចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ជាពិសេស ធានានូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពនៃការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ