logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម ឃួង ស្រេង អញ្ជើញចូលរួមពិធីអបអរសាទរ ដើម្បីរំលឹកខួបលើកទី ២៥០ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក
76
04-July-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ភ្នំពេញ៖​ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា​ បានជ្រើសរើសយកផ្លូវថ្មើរជើងចតុមុខ ក្នុងខណ្ឌដូនពេញ បានរៀបចំពិធីអបអរសាទរ ដើម្បីរំលឹកខួបលើកទី ២៥០ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក ជាមួយនិងការរៀបចំតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក ដែលបើកជាសាធារណៈនាល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ។

  

ពិធីនេះបានធ្វើឡើងក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី Aleksandra Zittle ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការដើរទស្សនាស្តង់ និងភ្លក់អាហាររបស់អាមេរិកផងដែរ។ 

   ព្រឹត្តិការណ៍នេះបានគូសបញ្ជាក់អំពីស្មារតីយូរអង្វែងរបស់អាមេរិក លើភាពច្នៃប្រឌិត និងនយោបាយការទូត ដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាកាន់តែល្អបករសើរថែមទៀត។

  ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការរៀបចំពិធីដើម្បីអបអរសាទរ រំលឹកខួបលើកទី ២៥០ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិកនៅពេលនេះ គឺក្រោយពេល៥ថ្ងៃនៃខួបទំនាក់ទំនងការទូតរវាងកម្ពុជានិងសហរដ្ឋអាមេរិកគម្រប់៧៦ឆ្នាំ នាថ្ងៃទី២៩មិថុនា១៩៥០ កិច្ចសហប្រតិបត្តិការណ៍រវាងកម្ពុជា និងសហរដ្ឋអាមេរិកបាននិងកំពុងឈានទៅរកភាពល្អប្រសើរ ខណៈដែលប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងបន្តដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហើយ ក៏បានធ្វើឱ្យទំនាក់ទំនងការទូតនៃប្រទេសទាំងពីរកាន់តែល្អប្រសើរថែមមួយកម្រិតថែមទៀត។

  

ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ តាមរយៈទំនាក់ទំនងការទូតនៃប្រទេសទាំងពីរនេះ បានធ្វើឱ្យវិស័យពានិជ្ជកម្ម វិនិយោគ អប់រំនិងការដោះមីននៅកម្ពុជាកាន់តែល្អប្រសើរ ជាមួយនិងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការថែរក្សាសន្តិសុខជាសកល។

  ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ រដ្ឋបាលរាជធានីភ្នំពេញបានចូលរួមជាមួយស្ថានទូតសហរដ្ឋអាមេរិក ដោយបានផ្តល់ទីតាំង ផ្លូវថ្មើរជើងចតុមុខ ខណៈដែលទីតាំងនេះជាទីតាំងផ្សព្វផ្សាយពាណិជ្ជកម្ម ទាំងរដ្ឋនិងឯកជនដ៏ធំមួយនៅភ្នំពេញ ជាតំបន់ទេសចរណ៍ដែលទទួលបានការសាទរ និងគាំទ្រយ៉ាងផុសផុលពីសំណាក់បងប្អូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។


ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ