logo
Header Logo
ព័ត៌មានលម្អិត
thumbnail
គម្រោងទីក្រុងឆ្លាតវៃសៀមរាប បានផ្ដើមគម្រោងសាកល្បងគ្រប់គ្រងកាកសំណល់ដោយប្រើប្រព័ន្ធអ៊ីនធ័រណិត នៃវត្ថុ ( Internet of Thing ឬ IoT)
1K
06-June-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ថ្ងៃទី៥ មិថុនា ឆ្នាំ២០២៤ លោក យុន លីនណេ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានផ្តល់ធុងសំរាមចំនួន ធុងដល់សង្កាត់ស្លក្រាម ដេីមបីចូលរួមអនុវត្តគម្រោងសាកល្បងក្នុងការជំរុញឱ្យប្រើប្រាស់ IoT ដើម្បីពង្រឹងប្រសិទ្ធភាពប្រមូល និងដឹកជញ្ជូនកាកសំណល់ ដោយប្រើកម្មវិធីទូរស័ព្ទ ដែលមានឈ្មោះថា “ សៀមរាបស្អាត និងឆ្លាត (Smart Clean Siem Reap)” ហើយនេះជាជំហានដំបូងក្នុងការកែប្រែការគ្រប់គ្រងកាកសំណល់ឆ្លាតវៃក្នុងក្រុងសៀមរាប។

 

លោក អភិបាលរងខេត្ត បានបញ្ជាក់ថាខេត្តសៀមរាប មានការអនុវត្តគម្រោងសាកល្បងចំនួន៨ ដើម្បីសាកល្បងអនុវត្តកិច្ចការទីក្រុងឆ្លាតនានា ហេីយក្នុងនោះគម្រោងក៏មានគំនិតផ្ដួចផ្ដើមទីក្រុងឆ្លាត ដែលមានទីភ្នាក់ងារចៃកាបានចាប់ផ្ដើមគម្រោងទីក្រុងឆ្លាតដែលមានឈ្មោះថា” គម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាត ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ( គម្រោងទីក្រុងឆ្លាត) “ បាននិងកំពុងអនុវត្តតាំងពីឆ្នាំ២០២២ រហូតមកដោយសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងដៃគូជាច្រើនទៀត។ ក្នុងចំណោមគម្រោងទាំង៨នោះ មានគម្រោងមួយពាក់ព័ន្ធនឹងកិច្ចការគ្រប់គ្រងកាកសំណល់ គឺ “គម្រោងសាកល្បងប្រមូល និងដឹកជញ្ជូនកាកសំណល់ឆ្លាតវៃ” នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលមានភ្ជាប់បច្ចេកវិទ្យាអ៊ីនធ័រណិតនៃវត្ថុ ( Internet of Thing ឬ IoT) ផងដែរ។ 


លោក ក៏បានបន្តថា គួររំលឹកផងដែរថា ក្នុងឆ្នាំ២០២៣ គម្រោងទីក្រុងឆ្លាតបានធ្វើការសិក្សាបឋមដែលមានឈ្មោះថា “ការអង្កេតពេលវេលា និងសកម្មភាពប្រមូលសំរាម (Time and Motion Survey)” នៅតំបន់គោលដៅនេះដែរ។ ការសិក្សាបឋមនេះមានបំណងពិនិត្យល្បឿនប្រមូល និងសកម្មភាពប្រមូល។ ការអង្កេតនោះធ្វើឱ្យយើងដឹងថាមានកង្វះខាតក្នុងប្រសិទ្ធភាពប្រមូល និងដឹកជញ្ជូនសំរាម។ មូលហេតុដោយសារពលរដ្ឋប្រើធុងសំរាមច្រើនខ្នាត ច្រើនទំហំមិនស្មើគ្នា ហើយខ្វះព័ត៌មានច្បាស់អំពីកាលវិភាគប្រមូល ដែលធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពគ្រប់គ្រងកាកសំណល់។

ដើម្បីដោះស្រាយបញ្ហានេះ គម្រោងសាកល្បងនេះបានប្រើធុងសំរាមដែលមានទំហំ ខ្នាតដូចគ្នា និងប្រើអ៊ែប សៀមរាបស្អាត និងឆ្លាតរួមបញ្ចូលផង។ ធ្វើបែបនេះពលរដ្ឋទទួលដំណឹងអំពីកាលវិភាគប្រមូលរាល់សប្ដាហ៍ ដើម្បីរៀបចំសំរាមទាន់ពេលវេលា។ ក្រុមហ៊ុនប្រមូលសំរាមក៏ងាយគ្រប់គ្រងស្ថានភាពប្រមូលសំរាមផងដែរ គឺអាចពិនិត្យស្ថានភាពតាមសមកាល (Real-time) ធ្វើឱ្យមានប្រសិទ្ធភាពជាងមុន។ ភាគីអនុវត្តសំខាន់ៗមានដូចជា រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលក្រុងសៀមរាប មន្ទីរបរិស្ថានខេត្ត អង្គការ GIZ និង ក្រុមហ៊ុនហ្កាអ៊ីយ៉ា។


ប្រភព ៖ រដ្ឋបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ