

នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្វាយអន្ទរ តំណាង ឯកឧត្តមសាស្ត្រាចារ្យ សេង ផល្លី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងវេទិកាសារធារណៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងអាជ្ញាធរមូលដ្ឋានជួបជាមួយប្រជាពលរដ្ឋ ក្នុងបរិវេណវត្តព្រៃខ្លា នៅឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី ក្រុមការងារចុះមូលដ្ឋានស្រុក អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានឃុំ ប្រធានក្រុមការងារចុះមូលដ្ឋានភូមិនៃឃុំព្រៃខ្លា ថ្នាក់ដឹកនាំរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ និងជំនួយការរដ្ឋបាលឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាព នាយកសាលា មេភូមិ និងប្រជាពលរដ្ឋក្នុងឃុំព្រៃខ្លា ចំនួន១០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ប្រធានគណៈអធិបតី បានលើកឡើងអំពីកង្វល់ បញ្ហាប្រឈម សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងនោះ ក៏បានលើកឡើងអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ និងត្រូវមានស្មារតីជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ព្រមទាំងបានចែករំលែកបទពិសោធល្អៗក្នុងការរស់នៅក្នុងសង្គម។
ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា









