

នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បាន អនុញ្ញាតឱ្យក្រុមកីឡាករ-កីឡាការិនី គ្រូបង្វឹក និងក្រុមការងារ នៃក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ តឹង សុធី ប្រធានប្រតិភូ ចូលជួបសំណេះសំណាល នៅសាលប្រជុំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឧបត្ថម្ភថវិកាលើកទឹកចិត្ត ព្រមទាំងកោតសរសើរដល់ក្រុមទាំងពីរ ដែលបានខិតខំតស៊ូប្រឹងប្រែងប្រកួត បង្កើតសមិទ្ធផលថ្មីជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង រដូវកាលទី៤ ដោយផ្នែកបុរស ទទួលបានជ័យលាភីជើងឯក និងផ្នែកនារី ទទួលបានចំណាត់ថ្នាក់លេខ២ រងជើងឯក៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ









