logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ក្រុមការងារ SOMTC-កម្ពុជា ចូលរួមកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្ដីពីការរត់ពន្ធមនុស្ស លើកទី១ (1st SOMTC WG on PS) នៅប្រទេសម៉ាឡេស៊ី
277
19-February-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នៅថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ២០២៥​នេះ​ នៅទីក្រុង George Town កោះ Pinang ប្រទេសម៉ាឡេស៊ី​ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ រស្មី អនុប្រធាននាយកដ្ឋានកណ្ដាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាមន្ត្រីបង្គោលផែនប្រឆាំងការជួញដូរមនុស្ស​ បានដឹកនាំក្រុមការងារ SOMTC-កម្ពុជា ចូលរួមកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្ដីពីការរត់ពន្ធមនុស្ស លើកទី១ (1st SOMTC WG on PS)។


កិច្ចប្រជុំ បានពិភាក្សា​ និងផ្លាស់ប្តូរយោបល់អំពីកិច្ចខិតខំប្រឹងប្រែង​កន្លងមក យុទ្ធសាស្ត្រនានា​ ការអនុវត្តដ៏ប្រសើរបំផុត និងទិសដៅអនុវត្តបន្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធមនុស្ស របស់ប្រទេសជាសមាជិកអាស៊ាននីមួយៗ និងក្នុងក្របខណ្ឌអាស៊ានទាំងមូល។ ក្រៅពីនេះ កិច្ចប្រជុំ ក៏បានពិភាក្សាអំពីសេចក្ដីព្រាងផែនការការងារថ្មី និងសេចក្ដីព្រាងសេចក្ដីប្រកាសអាស៊ាន ដែលគ្រោងនឹងដាក់អនុម័តនៅក្នុងកិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់អាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២៥ នាពេលខាងមុខ។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ